ឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានផ្តល់អនុសាសន៍អោយអាស៊ានសូមរួបរួមគ្នាជាកំលាំងមួយ វាសនាតែមួយ ដើម្បីរីកចំរើនរួមគ្នា
| ព័ត៌មានជាតិ
SHARE

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កម្ពុជា ព្រមទាំងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
នាល្ងាចថ្ងៃទី១៣ ខែវិច្ជិការនេះបានទទួលបដិសណ្ឋារកិច្ចឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ ព្រមទាំងបានជួបពិភាក្សា ពិគ្រោះយោបល់ ទទួលនូវសារអនុសាសន៍ល្អៗក្នុងវិស័យសេដ្ឋកិច្ច ក្នុងកិច្ចប្រជ៊ំកំពូលក្រុមប្រឹក្សាធុរកិច្ច និងវិនិយោគអាស៊ាន នៅប្រទេសសឹង្ហបុរី ។

នៅក្នុងឪកាសនេះឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានដែលបានខិតខំប្រឹងប្រែងស្វែងរកគំនិតថ្មីៗ ដោះស្រាយរួមគ្នា ព្រមទាំងបានរៀបចំកិច្ចប្រជ៊ំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ចែករំលែកព័ត៌មានអំពីនិន្នាការថ្មីៗក្នុងវិស័យសេដ្ឋកិច្ចក្នុងការចងក្រងជាអនុសាសន៍ ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងការដោះស្រាយបញ្ហានានាសំរាប់កិច្ចប្រជ៊ំកំពូលអាស៊ាន។

ឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានផ្តល់អនុសាសន៍អោយអាស៊ានសូមរួបរួមគ្នាជាកំលាំងមួយ វាសនាតែមួយ ដើម្បីរីកចំរើនរួមគ្នា។ អត្ថបទ ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation