ភ្ញៀវទេសចរណ៍កើនឡើងជាង១២ភាគរយ មកកំសាន្តក្នុងពីប្រណាំងទូកនៅក្រុងច្បារមន
| ព័ត៌មានជាតិ
SHARE

ភ្ញៀវទេសចរណ៍មកកំសាន្តទស្សនានៅសួនច្បារសាលាខេត្តកំពង់ស្ពឺនិងផ្សាររាត្រីរយះពេលពីថ្ងៃនៅក្នុងពិធីប្រណាំងទូកនៅក្នុងឆ្នាំ២០១៨នេះ មានការកើនឡើងជាងឆ្នាំ២០១៧ចំនួន១២.៥%។

លោក សៅ សារ៉ន ប្រធានមន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា៖ស្របពេលខេត្តកំពង់ស្ពឺ មានការរៀបចំតាំងពិព័ណ៍ពាណិជ្ជកម្មមិត្តភាព កម្ពុជា ថៃខេត្តកំពង់ស្ពឺ រយះពេល៧ថ្ងៃ ចាបពីថ្ងៃទី០៥ដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខសួនច្បារសម្តេចព្រះសង្ឃរាជជួន ណាាត និងភ្ជាប់ជាមួយពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច ដោយរដ្ឋបាលសាលាខេត្តបានប្រារព្វធ្វើរយះពេល២ថ្ងៃគឺចាប់គិតពីថ្ងៃទី ១០.១១ ខែវិច្ឆិកា មានភ្ញៀវទាំងជិត ទាំងឆ្ងាយប្រមាណជាង៩ម៉ឺននាក់នៅក្នុងឆ្នាំ២០១៨នេះ បើប្រៀបធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៧ មានការកើនឡើងចំនួន១២.៥%។

លោកបន្តថា គោលបំណងក្នុងការៀបចំនេះក្រៅតែផ្ដល់ឱកាស់ដល់អាជីវករ និងប្រជាជនបានបង្ហាញក៏ដូចជាការតាំងលក់នៅមុខទំនិញ ផលិតផល រវាងកម្ពុជា ថៃ។ការសប្បាយកំសាន្តក្នុងកម្មវិធីប្រណាំងទូក បណ្ដែតប្រទីប និងបាញ់កាំជ្រួច គឺធ្វើឡើងដើម្បីជាការរំលឹកដល់ប្រពៃណីទំនៀមទំលាប់ដូនតា ការរំលឹកដល់វីរកងទ័ពខ្មែរដែលបានច្បាំងឈ្នះលើកខ្មាំងសត្រូវនាសម័យបុរាណ ។ល។។

សូមរំលឹកថា ទីតាំងប្រជុំជនភ្ញៀវទេសចរណ៍មកកំសាន្ត គឺនៅតាមបណ្តោយស្ទឹងព្រែកត្នោត ស្ថិតនៅតំបន់សួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត និងផ្សាររាត្រី ក្នុងទឹកដីក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមិនមានអ្វីកើតឡើងគួឱ្យកត់សម្គាល់នោះឡើយ៕ ដោយ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation