លោកស្រីអង់ សានស៊ូជី វាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
| ព័ត៌មានជាតិ
SHARE

សឹង្ហបុរី៖ ថ្លែងក្នងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) នាល្ងាចថ្ងៃទី១២ ខែវិច្ជិការឆ្នាំ២០១៨ ដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះដោយការចូលរួមពីបណ្តាក្រុមធុរកិច្ចអាស៊ាន ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កម្ពុជា អញ្ជើញចូលរួមដែរនោះ លោកស្រីអង់ សានស៊ូជី រដ្ឋមន្ត្រីការបរទេសនិងទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានរៀបចំកិច្ចប្រជ៊ំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ចែករំលែកព័ត៌មានអំពីនិន្នាការថ្មីៗក្នុងវិស័យសេដ្ឋកិច្ចក្នុងការចងក្រងជាអនុសាសន៍ ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងការដោះស្រាយបញ្ហានានាសំរាប់កិច្ចប្រជ៊ំកំពូលអាស៊ាន។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៨នេះ ប្រទេសសឹង្ហបុរីជាម្ចាស់ផ្ទះរៀបចំកិច្ខប្រជុំកំពូលអាស៊ាននៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែវិច្ជិការឆ្នាំ២០១៨ មុនកិច្ចប្រជ៊ំនេះចាប់ផ្តើម នាព្រឹកថ្ងៃទី១២ ខែវិច្ជិកានេះ បណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានតាកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) បានរៀបចំពិគ្រោះយោបល់ក្រោមអធិបតីភាពរបស់ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី ព្រមទាំងមានការចូលរួមពីបណ្តាក្រុមធុរកិច្ចអាស៊ាន ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កម្ពុជា ផងដែរបានអញ្ជើញចូលរួម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation