កត្តាសុខសន្តិភាព ទើបធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
| ព័ត៌មានជាតិ
SHARE

រតនគិរី: មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានញុាំងឲ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងបងប្អូនជនជាតិខ្មែរ និងជនជាតិដើមភាគតិចមានលទ្ធភាព និងឱកាសក្នុងការចូលរួមពិធីបុណ្យទានផ្សេងៗ ។


នេះគឺជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងឱកាសដែលឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកឆ័ន្ទប្រារព្ធធ្វើអង្គព្រះកឋិនទានមួយដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមា វត្តសិរីមង្គលមុល្លមុនី ដែលស្ថិតនៅតាមដងទន្លេសេសានក្នុងភូមិហាតប៉ក់ ឃុំហាតប៉ក់ ស្រុកវើនសៃ ដែលជាតំបន់ដាច់ស្រយាលនៃខេត្តរតនគិរី ដើម្បីប្រមូលបច្ច័យបន្តកសាងព្រះវិហារ និងសាលាឆាន់ ដែលទើបចាប់ផ្ដើមកសាង។

ថ្លែងចំពោះមុខព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីរូបនេះ ក៏បានសន្យាថានឹងខិតខំជួយគៀងគរសប្បុរសជន និងពុទ្ធបរិស័ទបន្ថែមទៀត រួមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីប្រមូលបច្ច័យក្នុងការជួយពន្លឿនការសាងសង់ព្រះវិហារក្នុងវត្តអារាមមួយនេះ អោយបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ។


គួរបញ្ជាក់ថា នៅក្នុងពិធីដង្ហែព្រះអង្គកឋិននេះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងក្រុមគ្រួសារ រួមទាំងពុទ្ធបរិស័ទ បាននាំយកត្រៃជីវរអង្គព្រះកឋិនទាន និងគ្រឿងបរិក្ខារ ទេយ្យទាន រួមទាំងបច្ច័យជាង ៦០ លានរៀល ដើម្បីយកទៅប្រគេនព្រះសង្ឃគង់នៅវត្តសិរីមង្គលមុល្លមុនី មិនត្រឹមតែប៉ុណ្ណោះលោកឧត្តមសេនីយត្រី ក៏បានជួយសាងសង់ស្ពានឈើ និងឈូសឆាយកែសម្រួលផ្លូវ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះប្ម្រមាណជាង៤០គីឡូម៉ែត្រដើម្បី ឲ្យងាយស្រួលធ្វើដំណើរផងដែរ៕ (ប៉េស សារី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation