កីឡា

ខ្សែប្រយុទ្ធ​ Cristiano Ronaldo ស៊ុត១គ្រាប់ឲ្យ Juventus ឈ្នះ AC Milan ២ទល់នឹង០

image

ខ្សែប្រយុទ្ធ Gonzalo Higuain រ៉ាប់រងបាល់១១ម៉ែត្រមិនបានសម្រេច និងត្រូវបានបណ្តេញពេលប៉ះក្លិបបចាស់ Juventus ដែលឈ្នះ​ក្រុមថ្មី AC Milan ០ទល់នឹង២ ក្នុងជំនួប Italy Serie A ថ្ងៃអាទិត្យ ទី១២​ វិច្ឆិកា។


ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន San Siro ខ្សែប្រយុទ្ធ Mario Mandzukic រកគ្រាប់បាល់ឲ្យក្រុមភ្ញៀវសេះបង្កង់​នាំមុខនៅនាទីទី៨។ ខណៈ Higuain មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ តែ​បែរជាមិនអាចចូលបានសម្រេចឡើយ។


Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២នៅនាទី៨១ មុនពេល Higuain ទទួល​បានកាតលឿងជាលើកទី២ ស្មើនឹងកាតក្រហម ក្រោយស្រែកដាក់អាជ្ញាកណ្ដាល។


គិតមកទល់ពេលនេះ Cristiano Ronaldo ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Serie A ដោយរកបាន៨គ្រាប់ហើយ។