ក្រសួងការពារជាតិត្រៀមសម្រាប់ពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា ដើម្បីអោយប្រព្រឹត្តទៅដោយបរិយាកាសរលូននិងសប្បាយរីករាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អនុគណៈកម្មការរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរដល់ខួប លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថា របៀបវារៈសម្រាប់កិច្ចប្រជុំនៅព្រឹកនេះ គឺការត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យរយៈពេល៣ថ្ងៃ ក្នុងឱកាសសម្ពោធវិមាន ឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើ យ៉ាងណាធានាដល់ការរៀបចំពិធីបុណ្យនេះឱ្យដំណើរការទៅដោយរលូន ជាមួយនឹងបរិយាកាសសប្បាយរីករាយ។

ដោយអនុវត្តតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្មវិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួប លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា នឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដោយបើកឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរនានា ចូលរាំមកកម្សាន្តសប្បាយទាំងថ្ងៃទាំងយប់ផងដែរ។

ពិធីសម្ពោធ "វិមានឈ្នះឈ្នះ" នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៃនយោបាយឈ្នះឈ្នះ រហូតនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិដល់សព្វថ្ងៃនេះ និងកំពុងថែរក្សាការពារទៅមុខជានិរន្តរ៍៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation