ចុងភៅអាហ្សង់ទិនមួយក្រុមបានចម្អិនភីហ្សារាប់ពាន់ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
| ព័ត៌មានអន្តរជាតិ
SHARE

អាហ្សង់ទីន៖ អ្នកចម្អិនភីហ្សារាប់រយនាក់បានរួមគ្នាធ្វើនំភីហ្សានៅក្នុងទីក្រុង Buenos Aires នៅថ្ងៃអាទិត្យទី១១ ខែវិច្ឆិកា ដើម្បីបំបែកឯតទគ្គកម្ម Guinness World Record សម្រាប់ភីហ្សាដែលត្រូវបានចម្អិនច្រើនជាងគេបំផុតក្នុងលោក ក្នុងរយៈពេល ១២ម៉ោង។ ពួកគេព្យាយាមបំបែកកំណត់ត្រ ដោយធ្វើនំភីហ្សាក្នុងចំនួន ១១.០០០ ដោយចម្អិនអោយបាន ១៥០០ ភីហ្សា ក្នុងមួយម៉ោង ខណៈដែលម្ចាស់កំណត់ត្រាបច្ចុប្បន្នគឺគ្រប់គ្រងដោយប្រទេសអ៊ីតាលីដែលចម្អិនបាន១០.០៦៥ ភីហ្សាក្នុងរយៈពេល ១២ម៉ោងដូចគ្នា។

សម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមអ្នករៀបចំម្សៅ៣០០០គីឡូក្រាមនិងទឹកប៉េងប៉ោះ ៣១០០លីត្រ ភីហ្សានីមួយៗត្រូវមានអង្កត់ ផ្ចិតយ៉ាងតិច ៣០,៥ សង់ទីម៉ែត្រ។ហើយភីហ្សាដែលចម្អិនរួចនេះ នឹងត្រូវបានដាក់លក់ ដើម្បីប្រមូលប្រាក់សម្រាប់កិច្ចការ សប្បុរសធម៌នៅក្នុងតំបន់។

លទ្ធផលនៃការប៉ុនប៉ងបំបែកឯតទគ្គកម្មនេះ ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់និងប្រកាសលទ្ធផលថា ជោគជ័យដោយក្រុម Guinness World Record នាព្រឹកព្រលឹមថ្ងៃអាទិត្យ។ ហើយជាមួយគ្នានោះ ពួកគេក៏បានបំបែកឯតទគ្គកម្មថ្មីមួយទៀត ដែលចម្អិនបាននំ Empanadas បាន៨០០០នំ ក្នុងរយៈពេល ៨ម៉ោង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation