​ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានចងក្រងអនុសាសន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចដាក់ជូនមេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ាន
| ព័ត៌មានជាតិ
SHARE

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៨នេះ ប្រទេសសឹង្ហបុរីជាម្ចាស់ផ្ទះរៀបចំកិច្ខប្រជុំកំពូលអាស៊ាននៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែវិច្ជិការឆ្នាំ២០១៨ មុនកិច្ចប្រជ៊ំនេះចាប់ផ្តើម នាព្រឹកថ្ងៃទី១២ ខែវិច្ជិកានេះ បណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានតាកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) បានរៀបចំពិគ្រោះយោបល់ក្រោមអធិបតីភាពរបស់ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី ព្រមទាំងមានការចូលរួមពីបណ្តាក្រុមធុរកិច្ចអាស៊ាន ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កម្ពុជា ផងដែរបានអញ្ជើញចូលរួម។

នៅក្នុងពិធីនេះលោកប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន បានមានប្រសាសន៍ថ្លែងនូវការអបអរសាទរ និងថ្លែងនូវការអរគុណចំពោះការអញ្ជើញចូលរួមពីបណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងវិស័យឯកជននានាដើម្បីជាការរួមគ្នាស្វែងរគំនិតថ្មីៗ និងចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមកក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគអោយកាន់តែច្រើន ដើម្បីជាផលប្រយោជន៍ដល់ជាតិ និងប្រជាជនបណ្តាប្រទេសតំបន់អាស៊ាន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានមានប្រសាសន៍ថា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីបណ្តាវិស័យឯកជន។


ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានមានប្រសាសន៍ថា បច្ចុប្បន្នសក្តានុពលអាស៊ានមានសន្ទុះខ្លាំង មានទាំងធុរកិច្ច និងបច្ចេកវិទ្យា ថ្មីៗដែលបានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងបានបង្កើតការងារច្រើនដល់យុវជនអាស៊ាន។

ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានបញ្ជាក់ថា សូមធុរកិច្ចពង្រឹងសមត្ថិភាពខ្លួនបន្ថែមទៀតដើម្បីរីកចម្រើនទៅមុខ ។
ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជ៊ំកំពូលអាស៊ាន ឯកឧត្តមបានបន្តថា រដ្ឋាភិបាល និងប្រមុខរាជដ្ឋាភិបាលអាស៊ាន នឹងធ្វើការពិភាក្សាគ្នាដើម្បីរៀបចំគោលនយោបាយសេដ្ឋកិច្ច ក្នុងការជួយគិតគូរដល់វិស័យឯកជនបន្ថែមទៀត។

សូមជម្រាបថា កិច្ចប្រជ៊ំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ២០១៨ រៀបចំដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលឆ្នាំ២០១៨នេះប្រទេសសឹង្ហបុរី ជាម្ចាស់ផ្ទះ ដែលមានការចូលរួមពីបណ្តាធុរជននៅបណ្តាប្រទេសអាស៊ាន និងក្នុងតំបន់។


ជារៀងរាល់ឆ្នាំមុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមក្រុមវិស័យឯកជ័នតែងតែងជួបប្រជ៊ំគ្នាក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ចែករំលែកព័ត៌មានអំពីនិន្នាការថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជាចងក្រងជាអនុសាសន៍ ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភុបាលអាស៊ាន ក្នុងការដោះស្រាយបញ្ហានានា ដល់វិស័យឯកជន ក្នុងន័យបន្តការរីកចំរើនសេដ្ឋកិច្ចក្នុងតំបន់៕ (អត្ថបទ និងរូបភាព ហ៊ន សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation