សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម"ទូកង" វែងជាងគេលើពិភពលោក
| ព័ត៌មានជាតិ
SHARE

ព្រៃវែង៖ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នាព្រឹកថ្ងៃទី១២វិច្ឆិកានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម «ទូកង» វែងជាងគេលើពិភពលោក នៅតំបន់អ្នកលឿងត្រើយខាងកើត ស្ថិតនៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា «ទូកង» ដែលត្រៀមបំបែកឯតទគ្គកម្ម និងកត់ត្រានៅក្នុងសៀវភៅ World Guinness Record នេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី»ដែលមានអត្ថន័យថា«ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។ ទូកងនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកចំណុះបាន ១៧៩នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation