អគ្គីភ័យលេបត្របាក់ផ្ទះក្លាសេត្រីមួយកន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងខណ្ឌ៧មករា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត រងការខូចខាតហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោងជិត៤ទាបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យ ហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លើងផងដែរ។


ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿង ក្នុងរយះពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ មានលោកពូសន្តិសុខម្នាក់ដែលប្រចាំការក្បែរផ្ទះកើតហេតុ បានក្រឡែកឃើញមានផ្សេងហុយឡើងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះកើតហេតុ ព្រមទាំងមានអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅផងដែរ ពេលនោះសន្តិសុខដែលឃើញហេតុការណ៍បានទាញឈើមកគោះទ្វាដើម្បីឲ្យមនុស្សដែលនៅខាងក្នុងផ្ទះដឹងខ្លួន និងបាននាំគ្នារត់ចេញក្នុងផ្ទះយ៉ាងប្រញ៉ាប់ប្រញ៉ាល ដោយមិនមានរងរបួសដល់មនុស្សណាម្នាក់ឡើយ ។


ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងថា បណ្ដាលមកពីអ្វីនោះទេ គ្រាន់តែដឹងថា មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាសេគ្រឿងសមុទ្រខាងលើនេះ អស់មួយចំនួនធំ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ៕អត្ថបទ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation