ប្រធានាធិបតីរុស្ស៊ី ចូលរួមសម្ពោធស្ពានថ្មីមួយដែលតភ្ជាប់ពីរុស្ស៊ីទៅតំបន់គ្រីមៀ
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានបើកឡានសំណង់មួយគ្រឿងដើម្បីសាកល្បងផ្លូវស្ពានដែលទើបនឹងបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ ដោយតភ្ជាប់ភាគខាងត្បូងប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀរបស់ប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធនៅក្នុងឆ្នាំ២០១៤។


ស្ពានប្រវែង១៩គីឡូម៉ែត្រដែលចំណាយអស់ទឹកប្រាក់ចំនួន៣.៦ពាន់លានដុល្លារអាមេរិកនោះ គឺជាគំរោងរបស់លោក ពូទីន ដើម្បីបង្ហាញថា តំបន់គ្រីមៀបានចូលរួមជាមួយប្រទេសរុស្ស៊ីជារៀងរហូត។
គួរកត់សម្គាល់ថា ការដឹកជញ្ជូនតភ្ជាប់ទៅតំបន់គ្រីមៀបានធ្លាក់ចុះខ្លាំង បន្ទាប់ពីរថភ្លើងឆ្លងកាត់ប្រទេសអ៊ុយក្រែនត្រូវបានលុបចោល ហើយទាំងយោធាអ៊ុយក្រែន និងយោធារុស្ស៊ីបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យឆ្លងកាត់ចូលទៅក្នុងតំបន់គ្រីមៀ។


លោក ពូទីន បានធ្វើដំណើរទៅភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារដើម្បីត្រួតពិនិត្យការដ្ឋានសាងសង់ និងបើកសម្ពោធស្ពាននោះដែលចំណាយពេលសាងសង់អស់រយៈពេល២ឆ្នាំ។
សូមរំលឹកថា ប្រទេសរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដោយសារការដាក់បញ្ចលតំបន់អ៊ុយក្រែនជាឧបសម្ព័ន្ធកាលពីឆ្នាំ២០១៤នោះ, ហើយមានតែសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រដូចជាប្រទេសវេណេស៊ុយអេឡា និងស៊ីរីប៉ុណ្ណោះដែលទទួលស្គាល់តំបន់គ្រីមៀជាទឹកដីរបស់ប្រទេសរុស្ស៊ី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation