រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី៨ខែ វិច្ឆិកានេះ មានកិច្ចប្រជុំគណៈកម្មកាសេដ្ឋ កិច្ច ហិរញ្ញវត្ថុ ធានាគារនិងសវនកម្មនៃ រដ្ឋសភាជាតិ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាង ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតរដ្ឋជាម យៀប ប្រធានគណៈកម្មកាសេដ្ឋ កិច្ច ហិរញ្ញវត្ថុ ធានាគារនិងសវនកម្មនៃ រដ្ឋសភាជាតិ និងមានការចូល រួមពី សំណាក់ប្រធានគណកម្មការជំនាញទាំង ១០នៃរដ្ឋសភា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប មានប្រសាសន៍ថា កិច្ចប្រជុំពេលនេះ ពិនិត្យលើការកសាងក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោល នយោបាយហិរញ្ញវត្ថុសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

រាជរដ្ឋាភិបាល នីតិកាលទី ៦នៃរដ្ឋសភា បានកំណត់នូវកម្មវីធីនយោបាយធំៗជា អាទិភាព សម្រាប់អនុវត្តឆ្នាំ ២០១៩។ដោយកំណត់នូវយុទ្ធសាស្ត្រដំណាក់កាលទី៤ ដែលចាំបាច់និងសមស្របសម្រាប់អនុវត្តក្នុងនីតិកាលទី៦ ឆ្នាំ២០១៩ ដល់ ២០២៣ និងផ្តោតសំខាន់លើរបៀបវារៈធានា ប្រសិទ្ធិភាពតាមរយៈការអនុវត្តអភិ ក្រម "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់"។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំភ្លឺ ជូនគណៈកម្មការជំនាញរដ្ឋសភាអំពីការ គៀគរចំណូលជាតិសម្រាប់ឆ្នាំ២០១៨ កន្លងទៅ និងពីយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០១៩ ដោយឈរលើគោលការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង ផែន ការសំខាន់ជាច្រើនទៀត រួមទាំងការកម្ចីប្រាក់ពីបរទេស និងប្រភព ចំណូល ពីវិស័យនានា ដូច ជាពន្ធដារ ពន្ធគយ និងចំណូលពីវិស័យទេសចរណ៏ ឧស្សាហកម្ម កាត់ដេរសម្លៀកបំ ពាក់និងកាត់ស្បែកជើង ការនាំ ចេញ ផលិតផលកសិកម្មជាដើម។

ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីពិនិត្យសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩នេះចប់ គណៈ កម្មការទី២រដ្ឋសភា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាពិនិត្យ និងត្រៀមដាក់បញ្ចូលទៅក្នុងរបៀបវារៈប្រជុំរដ្ឋសភាពេញអង្គនីតិកាលទី៦ នៅកំឡុងខែវិច្ឆិកាឆ្នាំ ២០១៨នេះ ដើម្បីពិភាក្សាអនុម័ត ដោយសម្លេងសមាជិកសមាជិការដ្ឋសភាវំនួន ៥០%+១សម្រាប់អនុម័ត្តតែ ប៉ុណ្ណោះ៕ អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation