ដូណាល់ ត្រាំ បានប៉ះទង្គិចពាក្យសម្តីជាមួយអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានដ៏ក្តៅគគុក
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប៉ះទង្គិចជាមួយនឹងអ្នកសារព័ត៌មាន នៅសន្និសីទសារព័ត៌មាន មួយក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយលោកបានបញ្ជាឱ្យអ្នកជាច្រើនអង្គុយចុះ ហើយប្រាប់អ្នកកាសែត មួយរូបថា ជាមនុស្ស«ឈ្លើយនិង រញ៉េរញ៉ៃ»។

អារម្មណ៍របស់លោកដូណាល់ ត្រាំ បានប្រែទៅជាក្រេវក្រោធភ្លាមៗ បន្ទាប់ពីអ្នកយកព័ត៌ចុចសួរគាត់ អំពីមូលហេតុ អ្វីបានជាគាត់ចាត់ទុកការធ្វើដំណើររបស់ជនអន្តោប្រវេសន៍កាត់តាមប្រទេសម៉ិចស៊ីកូចូលមកសហរដ្ឋអាមេរិក ថាជា "ការលុកលុយ"នោះ? ។

លោកត្រាំ បានបង្កើនវោហាសាស្ត្រប្រឆាំងនឹងក្រុមអន្តោប្រវេសន៍ Caravan ពីប្រទេសម៉ិចស៊ីកូ នៅថ្ងៃចុងក្រោយនៃការបោះឆ្នោត សភាពាក់កណ្តាលអាណត្តិនោះ។
លោកត្រាំ ក៏ត្រូវអ្នកកាសែតសួរបញ្ជាក់លើមូលហេតុអ្វី បានជាលោកធ្វើយុទ្ធនាការតាមទូរទស្សន៍ ដោយបង្ហាញពីជនអន្តោ ប្រវេសន៍ម៉ិកស៊ិកម្នាក់ ដែលត្រូវបានកាត់ទោសពីបទសំលាប់មន្រ្តីប៉ូលិសអាមេរិច និងភ្ជាប់សកម្មភាពរបស់បុរស ម្នាក់នេះទៅនឹង ក្រុមអន្តោប្រវេសន៍ Caravanនោះ?។ ហើយយុទ្ធនាការនេះ មានបណ្តាញទូរទស្សន៍មួយចំនួនបានចាក់ផ្សាយ តែមួយចំនួន បានបដិសេធមិនផ្សាយឡើយ។

សូមជំរាបថា លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ គឺគណបក្សប្រជាធិបតេយ្យ បានគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិក ហើយគណបក្សសាធារណរដ្ឋរបស់លោកត្រាំបានត្រឹមគ្រប់គ្រងព្រឹទ្ធសភាតែប៉ុណ្ណោះ។

ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ ព្រឹទ្ធសភា និងរដ្ឋសភា ប្រជាជនអាមេរិកត្រូវបោះឆ្នោតជ្រើសសមាជិកសភា ទាំង ៤៣៥រូប និងសមាជិកព្រឹទ្ធសភា ៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋក៏នឹងត្រូវបានជ្រើស រើសក្នុងរដ្ឋ ៣៦ នៃរដ្ឋចំនួន ៥០ ផងដែរ។ ការបោះឆ្នោតនេះមិនត្រឹមតែកំណត់ថា តើបក្សប្រជាធិបតេយ្យ ឬក៏បក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងសភាអាមេរិកនោះប៉ុណ្ណោះទេ តែវាក៏នឹងកំណត់ផងដែរថា លោក ដូណាល់ ត្រាំ នឹងមានអំណាចកាន់តែខ្លាំង ឬត្រូវកាត់បន្ថយអំណាច។

ហើយសម្រាប់ការឈ្នះនៃគណបក្សប្រជាធិបតេយ្យនៅក្នុងបោះឆ្នោតនេះ វាមានន័យថា ភាពជាប្រធានាធិបតី អាមេរិករបស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវសើរើឡើងវិញ ដ្បិតអ្នកប្រជាធិបតេយ្យមួយចំនួនធ្លាប់សន្យាថា នឹងដំណើរការ នីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែង ហើយ ជ័យជម្នះរបស់បក្សប្រជាធិបតេយ្យនៅក្នុងសភាបានបង្ហាញថា លោកត្រាំ មិនអាចជិះសេះលែងដូចពីមុនបានទៀតឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក លោក ដូណាល់ ត្រាំ បានចាត់ទុកថា ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ គឺជាជោគជ័យដ៏មហិមា ហើយលោកក៏បានអរគុណផងដែរដល់អ្នកគាំទ្រទាំងអស់ ដែលទុកឱកាសឱ្យគណបក្សសាធារណរដ្ឋបន្តរក្សាសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា បើទោះជាគណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងសភាឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាង ០៨ឆ្នាំមកនេះក៏ដោយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation