អគ្គស្នងការនគបាលជាតិ មិនបានប្រារព្ធខួបកម្លាំងនគរបាលជាតិ ដោយរវល់រៀបចំសណ្តាប់ធ្នាប់បោះឆ្នោត
| ព័ត៌មានជាតិ
SHARE


ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា នៅឆ្នាំនេះ មិនបានប្រារព្ធខួបកម្លាំងនគរបាលជាតិ ដោយរវល់រៀបចំសណ្តាប់ធ្នាប់បោះឆ្នោតសកលឆ្នាំ២០១៨។

នៅក្នុងសារពីអគ្គស្នងការនគរបាលជាតិ ផ្ញើរជូនពរ ដល់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ឲ្យដឹងថា នៅថ្ងៃទី១៦ឧសភា ឆ្នាំ២០១៨នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជាអង្គប្រតិបត្តិច្បាប់ដ៏សំខាន់ មានភារកិច្ចត្រៀមរក្សាការពារសន្តិសុខ សណ្តាលធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ជារៀងរាល់ឆ្នាំអគ្គស្នងការនគរបាលជាតិ តែងប្រារព្ធពិធីនេះ តែឆ្នាំនេះ សូមអធ្យាស្រ័យ ដោយការមមាញឹកក្នុងការធានារ៉ាប់រងសន្តិសុខ និងសុវត្ថិភាព ហើយឆ្នាំ២០១៨នេះទៀតសោត ក៏មានព្រឹត្តិការណ៍សំខាន់ៗ ពិសេសការរៀបចំការបោះឆ្នោត ដែលជាបន្ទុកទទួលខុសត្រូវ របស់កងកម្លាំងនគរបាលជាតិ ជាហេតុធ្វើឲ្យយើងមានការអាក់ខាន មិនបានរៀបចំពិធីដូចសព្វមួយដង។

ជាពិសេស នៅចំពោះមុខនេះ គឺត្រូវធានាបាននូវសុវត្ថិភាពនៃដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនិតីកាលទី៦ ដែលធ្វើឡើងនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ប្រកបដោយភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង។

តាមឯកឧត្តម នេត សារឿន ស្នាដៃលេចធ្លោ ដែលកងកម្លាំងនគបាលជាតិសម្រេចនាឆ្នាំកន្លងទៅ គឺបានធ្វើសេនាធិការដ៏សំខាន់ ជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលក្នុងការស្រាវជ្រាវសើបអង្កេត ដើម្បីវែកមុខ និងបំផា្លញតាមផ្លូវច្បាប់ នូវឧបាយកលខ្មៅកង្វក់ របស់បក្សប្រឆាំង ដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងធ្វើសកម្មភាព បដិវត្តន៍ពណ៌ ផ្តូលរលំរដ្ឋាភិបាល និងធ្វើឲ្យប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយ៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation