កម្លាំងមហាជននិងប្រដាប់អាវុធរាប់ពាន់នាក់ចូលរួមហាត់សមព្យុះហយាត្រាត្រៀមអបអរបុណ្យឯករាជ្យជាតិ៩វិច្ឆកា ខួបលើកទី៦៥
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅបរិវេណខាងមុខព្រះបរមរាជវាំងចតុមុខ មានរៀបចំ ពិធីហាត់សមកម្លាំងមហាជននិងកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមព្យុះហយាត្រាអបអរពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆកា ខួបលើកទី៦៥។

បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាថ្ងៃដែលរំលឹកខួប៦៥ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំងនៅក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានអ្នកចូលរួមប្រមាណជាង ២ម៉ឺន៦ពាន់នាក់ ដោយក្នុងនោះរួមមានកម្លាំងមហាជន និងកម្លាំងសមត្ថកិច្ចចម្រុះ និងមានពិធីព្យុះហយាត្រាពីអង្គភាពពាក់ព័ន្ធនីមួយៗចូលរួមផងដែរ។ យោងតាមមន្ត្រីរៀបចំកម្លាំងមហាជននិងកងកម្លាំងប្រដាប់អាវុធដែលចូលរួមនៅវិមានឯករាជ្យនឹងមានចំនួន ១៣.៩៥០នាក់ និងនៅមុខព្រះបរមរាជវាំងមានចំនួន ១២.៣០០នាក់។

នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹង យាងថ្វាយទៀនជ័យ ហើយព្រះអង្គនឹងយាងត្រួតពលមួយជុំវិមានឯករាជ្យ មុននឹងបន្តព្រះរាជដំណើរតាមព្រះទីនាំងមកកាន់ព្រះពន្លាជ័យខាងមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង ដោយមានការអមព្រះរាជដំណើរពី សម្តេចតេជោ ហ៊ុន សែន ដើម្បីស្តេច យាងជាព្រះរាជាធិបតីនៃអង្គមិទ្ទិញមហាជន។

បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃម្សិលមិញនេះ អោយដឹងថា អគ្គស្នងការនគរបាលជាតិបានដាក់ចេញផែនការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីធានា ធានាសុវត្ថិភាពឲ្យបាន១០០% នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ហើយគោលដៅរបស់នគរបាលគឺត្រូវយកចិត្តទុកដាក់នៅជុំវិញវិមានឯករាជ្យ ព្រះបរមរាជវាំង និងតាមដងផ្លូវ” ហើយកិច្ចការនេះមិនមែនធ្វើតែនៅថ្ងៃទី០៩ វិច្ចិកាទេ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ វិច្ឆិកា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation