សម្តេច ស ខេង៖ ឆ្នាំនេះ នគរបាលជាតិបង្ហាញអំពីការប្រែប្រួលរីកចម្រើនថ្មី តាមរយៈកំណែទម្រង់ស៊ីជម្រៅ
| ព័ត៌មានជាតិ
SHARE

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ ជូនចំពោះកងកម្លាំងនគបាលជាតិ ដោយក្នុងសារសម្តេចបញ្ជាក់ថា នៅក្នុងឆ្នាំនេះ កម្លាំងនគរបាលជាតិបានបង្ហាញអំពីការប្រែប្រួលរីកចម្រើនថ្មី តាមរយៈកំណែទម្រង់ស៊ីជម្រៅ ហើយកម្លាំងនគបាលជាតិ នៅតែជាកម្លាំងស្នូលឈានមុខ ក្នុងការបំពេញតួនាទី ធានារ៉ាប់រង់ស្ថិរភាព និងរក្សាបាននូវភាពសុខសាន្តជូនពលរដ្ឋ និងសង្គមជាតិ។

មកដល់ពេលនេះ សភាពការណ៍ពិភពលោក មានការវិវត្តប្រែប្រួល ស្មុគស្មាញឆាប់រហ័ស ហើយពេលខ្លះបានគំរាមកំហែង ដល់កម្ពុជាយើងដែរ។ ជាមួយនោះ ការរីករាលដាល នៃអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសការជួញដូរគ្រឿងញៀន។ ទាំងនេះ នៅតែជាវិញ្ញាសាដែលត្រូវយកចិត្តទុកដាក់គួបផ្សំ នឹងចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ច ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលពី៦ នៃរដ្ឋសភា។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលជាតិ នឹងការពារសុវត្ថិភាពបោះឆ្នោតសកលឆ្នាំ២០១៨ ប្រកបដោយប្រសិទ្ធភាព។

សម្តេចស ខេង បញ្ជាក់ថា នៅក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលពី៤ កម្លាំងនគរបាលជាតិ បានរក្សាសុវត្ថិភាពជូនពលរដ្ឋនិងបក្សនយោបាយ ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងគ្មានការគំរាមកំហែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation