ពលរដ្ឋមណ្ឌលគិរីបង្ហាញមោទនភាពចំពោះវត្តមានឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាចំនួន៥ប្រទេសដែលបានទស្សនកិច្ចនៅ ខេត្តភាគឦសាន្តមួយនេះ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅភាគឦសាន្ដនៃប្រទស ជាពិសេសពលរដ្ឋខេត្តមណ្ឌលគិរី បានសំដែងនូវក្ដី រំភើបរីករាយនិងមានមោទនភាពយ៉ាងឧត្ដុងឧត្ដមចំពោះវត្តមាននៃដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចំនួន៥ប្រទេស ដែល រួមមាន សិង្ហបុរី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សកិច្ចជាលក្ខណៈ ឯកជនកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តមណ្ឌលគិរី ដែលក្នុងដំណើរបំពេញទស្សនកិច្ចនេះ ដឹកនាំដោយ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងមានការរួមដំណើរពីថ្នាក់ដឹកនាំ ខេត្តមណ្ឌលគិរីនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត។

យោងតាមប្រភពពីមន្ត្រីឧទ្យានុរក្ស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរួមមាន ៖ដែនជម្រកសត្វព្រៃកែវសីមា,ដែនជម្រកសត្វព្រៃ ណាំលៀ,ទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា, ទស្សនាសួនសត្វម៉ាយូរ៉ានៅច្រកព្រំដែនដាក់ដាំ (កម្ពុជា វៀតណាម) ទស្សនា ភ្នំដោះក្រមុំ និងនៅទីស្នាក់ការឧទ្យានុរក្សអូររាំង សហគមន៍អណ្តូងក្រឡឹង (អេកូទេសចរណ៍ កម្មវិធីទឹកស្អាត)។

បើយោងតាមមតិសំណាល រវាងអគ្គរដ្ឋទូតនៃប្រទេសទាំង ៥ ជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា នេះជាកត្តាសន្តិភាព ស្ថេរភាព សន្តិសុខល្អ ទើបមានតំណាងប្រទេសទាំង ៥ នៃឯកអគ្គរដ្ឋទូត មានវត្តមាននៅ ប្រទសកម្ពុជាយើង ហើយក៏បានធ្វើដំណើរកំសាន្ដនៅតំបន់ទេសចរណ៍សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទឹកដីនៃ ខេត្តមណ្ឌលគិរី ដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ភ្ជាប់និងហេដ្ឋារចនាសម្ព័ន្អខ្វាត់ខ្វែង ពីតំបន់មួយទៅតំបន់មួយ គឹបានមក ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលមានសម្ដេចតេជោជាថ្នាក់ដឹកនាំ ។

ពលរដ្ឋក្នុងតំបន់ឦសាន្ដ បានលើកឡើងថានេះដោយសារខេត្តមណ្ឌលគិរីមានសក្ដានុពលអេកូឡូហ៊្សីទេសចរណ៍និងជីវៈចម្រុះ សម្បូរបែប ពួកគាត់សង្ឃឹមថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង៥ នឹងមានការចាប់អារម្មណ៍ ហើយនឹងអាចមកដាក់ទុនវិនិយោគនៅ តំបន់នេះ អោយក្លាយជាតំបន់សេដ្ឋកិច្ចទេសចរណ៍ពិសេស នៅលើឆាកអន្តរជាតិ មិនតែប៉ុណ្ណោះនឹងអាចកែប្រែជីវភាពពួកគាត់ អោយប្រសើរឡើងតាមរយៈវិស័យទេសចរណ៏៕

ដោយ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation