សម្តេចតេជោ បន្តជួបសំណេះសំណាល ជាមួយកម្មករ ជាង២ម៉ឺន៣ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅខេត្តតាកែវ
| ព័ត៌មានជាតិ
SHARE

តាកែវ ៖ ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃ​ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជាង​២ម៉ឺន៣ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាស ចំនួន២០ ​នៅក្នុងខេត្តតាកែវ ដែលពិធីសំណេះសំណាលនេះ ​ធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាល ​ជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ មានរោងចក្រកាត់ដេរ សម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១ ហើយផលិតទាំងអស់ ដែលផលិតបាន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានចំនួន១១៤ មានកម្មករ និយោជិត ជិត៤ម៉ឺន៧ពាន់នាក់។ ក្នុងនោះរោងចក្រ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៣៧​ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ៩២លានដុល្លារក្នុងមួយឆ្នាំ។

សូមជម្រាបថា គិតចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុបចំនួន៥៨លើករួចមកហើយ ដែលមានអ្នកចូលរួមសរុប ជាង៨២ម៉ឺននាក់​។ ក្នុងនោះសម្រាប់ខេត្តតាកែវ គឺជា​លើកទី២៕ អត្ថបទ ៖ សន ពិសិដ្ឋ​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation