ក្រសួងចំនួន២ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីយកបច្ឆ័យទៅជួសជុល និងកសាងសមិទ្ធផលថ្មីៗ នៅក្នុងវត្តចំនួន៤
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទនៃក្រសួងចំនួន២ គឺក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ បានមូលមតិគ្នា​ ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរចូលវត្តចំនួនបួន គឺវត្តភ្មូន និងវត្តពោធិសាត់ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងវត្តប្រាសាទ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងវត្តទី៤នោះគឺវត្តព្រះអង្គកងជុំ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀបរាប។


មានប្រសាសន៍ នៅក្នុងពិធីធ្វើបទនមស្សការ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នារសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ, លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានប្រាប់ឲ្យដឹងថា ពិធីបុណ្យកឋិនទាននេះ ធ្វើឡើងដើម្បីយកបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ សម្រាប់ជួសជុល និងកសាងសមិទ្ធផលថ្មីៗមួយចំនួន ដែលជាតម្រូវការរបស់វត្ត។


ពិធីបុណ្យនេះ ត្រូវបានផ្តើមដោយ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង និងមន្ត្រីរាជការ នៃក្រសួងទាំងពីរ។


គួរជម្រាបថា ពិធីដង្ហែរអង្គកឋិនទានឆ្ពោះទៅកាន់វត្តព្រះអង្គកងជុំ ដែលស្ថិតនៅខេត្តសៀមរាបនោះ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដោយនឹងមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទាំងពីរ ចូលរួមយ៉ាងច្រើនកុះករ ដើម្បីទទួលយកផលបុណ្យរៀងៗខ្លួន៕(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation