សម្តេចតេជោ លើកទឹកចិត្តឲ្យកងកម្លាំងនគបាលជាតិ ពង្រឹងសម្ថភាព ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានផ្ញើសារ លើកទឹកចិត្ត ឲ្យកងកម្លាំងនគបាលជាតិ ត្រូវខិតខំលើកកម្ពស់គុណភាព សម្ថភាពរបស់ខ្លួន ឲ្យមានការរីកចម្រើន ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដោយភក្តីភាព។

ការលើកទឹកចិត្តនេះ ក្នុងឱកាសសម្តេចតេជោ ផ្ញើរសាជូនពរ ជូនចំពោះ កងកម្លាំងនគរបាលជាតិទូទាំងប្រទេស នាថ្ងៃទី១៦ឧសភានេះ ដែលជាខួបកំណើតកម្លាំងនគបាលជាតិ។

នៅក្នុងសារជូនពរនេះ សម្តេចតេជោ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាសុខសាន្តជូនពលរដ្ឋ និងធានាបរិយាកាលសន្តិសុខល្អប្រសើរ សម្រាប់យុទ្ឋនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភាឲ្យដំណើរការប្រកបដោយជោគជ័យ។ ដំណើរការបោះឆ្នោតសកលនឹងធ្វើឡើងនៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨។

សូមជំរាបថា ខួបកំណើតកម្លាំងនគបាលជាតិ ថ្ងៃទី១៦ឧសភា១៩៤៥ ដល់១៦ឧសភាឆ្នាំ២០១៨នេះ ប្រសូតចេញពីស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សក្រ ព្រះបរមរតនកោដ្ឋ។

ក្នុងឱកាសនេះ សម្តេចបានអបអរសាទរដល់កម្លាំងនគបាលជាតិនៅទូទាំងប្រទេស និងជូនពរឲ្យពួកគេជៀសឆ្ងាយពីជំងឺ និងមានសុខភាពល្អ។ សម្តេចតេជោក៏ថ្លែងអំណរគុណដល់កំលាំងទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។ ជាពិសេសសម្តេចតេជោ បានឧទ្ទិសនូវទឹកចិត្តកតញ្ញូ កតវេតីជូនចំពោះវិញ្ញាណក្ខន្ឋបុព្វបុរស នៃកង់កម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុសន្តិសុខជាតិ។

សូមជំរាបទៀតថា កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨នេះ កម្លំាងនគបាលជាតិ បានធ្វើសកម្មភាពសម្រេចលទ្ឋផលបង្រ្កាប បទល្មើសព្រហ្មទណ្ឌមានកម្រិតខ្ពស់ រហូតដល់៨៦% ដោយបានធ្វើឲ្យបទឧក្រិដ្ឋថយចុះ១៤%៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation