ស្ត្រីមានផ្ទៃពោះចំនួន៦នាក់ រួមជាមួយកម្មការនី២៨នាក់បានដួលសន្លប់តាមគ្នា ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែក ខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

កោះកុង៖ នៅម៉ោង៧នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះមានកម្មការិនីរោងចក្រKKN3 ចំនួន២៨នាក់ រងការតក់ស្លុត ដោយសម្លេងកណ្តឹងរោទិត្រូវដួលសន្លប់ជាបន្តបន្ទាប់។

ការដួលសន្លប់ជាបន្តបន្ទាប់ ខណ:មានការភ្ញាក់ ផ្អើលតាមគ្នា បណ្តាលអោយប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះចំនួន៦នាក់បាន ដួលសន្លប់តាមគ្នាដែរ ត្រូវបញ្ជូនមកសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត នេះជាការបញ្ជាក់របស់លោក ម៉ែន សាម៉េត ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅម៉ោង១០និង៣០នាទី នេះ។

តាមការបញ្ជាក់ពី លោក ម៉ែន សាម៉េត បានអោយដឹងទៀតថា កម្មការិនីទាំង២៨ នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ បង្អែកខេត្តកោះកុង កំពុងយកចិត្តទុកដាក់ពិនិត្យព្យាបាលយ៉ាងកក់ក្តៅបំផុត បច្ចប្បន្នបានធូរស្បើយច្រើនហើយ។ រីឯស្ថានភាពរបស់កម្មការិនី នៅក្នុងរោងចក្រkkn3 ប្រែប្រួលយ៉ាងណាទៀត លោកមិនអាចបញ្ជាក់ប្រាប់មុនបាននោះទេ ហើយបច្ចុប្បន្ន យើងកំពុងតាមដានស្ថានភាពនេះបន្តទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation