រាជរដ្ឋាភិបាលបានកំណត់នូវចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្រនិងភាពងាយរងគ្រោះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៨នេះ ឯកឧត្តមវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបាន អញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីការពិនិត្យនិងកែសម្រួលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលមានការអញ្ជើញចូលរួមពីមន្ត្រីគ្រប់មន្ទីររាជធានី-ខេត្តទាំងអស់ក្រោមឱវាទ ក្រសួងសង្គមកិច្ច ។
សេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលនឹងផ្ដល់ឱកាសឲមានការពិភាក្សា ការផ្លាស់ប្ដូរយោបល់ក្នុងចំណោមតួអង្គទាំងអស់ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីពិនិត្យកែសម្រួលនិងស្វែងរកឯកភាពគ្នាលើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ។

ឯកឧត្តម វង សូត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឲ្យកម្ពុជាប្រែក្លាយឋានៈរបស់ខ្លួនពី ប្រទេសមានចំណូលទាបឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនិងកំពុងបោះជំហានយ៉ាងស្វាហាប់និងជឿជាក់ទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងទៅជាប្រទេសដែលមានចំណូលខ្ពស់នៅ ២០៥០ ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបន្តថា រាជរដ្ឋាភិបាលបានកំណត់នូវចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយនិងទប់ស្កាត់ភាពក្រីក្រភាពងាយរងគ្រោះនិងវិសមភាពហើយរួមចំណែកដល់ការអភិវឌ្ឍនិងគាំទ្រធនធានមនុស្សកាន់តែទូលំទូលាយនិងជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានបន្ថែមថា ផ្អែកលើចក្ខុវិស័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោល នយោបាយគាំពារសង្គមឆ្នាំ 2016- 2025 ដែលមានលក្ខណៈទូលំទូលាយហើយផ្ដោតលើសសរស្តម្ភគឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមព្រមទាំងគោលនយោបាយជាតិផ្សេងៗរួមមានគោលនយោបាយជាតិប្រជាជន ២០១៦ -២០៣០ គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់។

សូមជំរាបថា ដើម្បីរួមចំណែកឲ្យសម្រេចបានគោលបំណងប្រាថ្នាទៅលើចក្ខុវិស័យខាងលើក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឆ្នាំ ២០១៩- ២០២៣ ដែលជាឯកសារដ៏សំខាន់មួយបង្ហាញដោយលំអិត នៅក្នុងកម្មវិធីអនុកម្មវិធី និងសកម្មភាពសំខាន់ៗដែលរៀបចំប្រឹងប្រែងអនុវត្ត រួមគ្នាក្នុងស្មារតីទទួលខុសត្រូវដោយអង្គភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងអ្នកដែលមានបំណងពាក់ព័ន្ធសំដៅធ្វើឱ្យសម្រេចបាននូវបណ្ដាចំណុចជាអាទិភាពរបស់ក្រសួងធានានូវសុខមាលភាពសង្គមប្រកបដោយ សុខដុមឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាជនគ្រប់ស្រទាប់ចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាជនជាពិសេសប្រជាជនក្រីក្រងាយរងគ្រោះនិងងាយរងគ្រោះ។

សូមបញ្ជាក់ថាសេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសម្រាប់ឆ្នាំ ២០១៩ -២០២៣ រៀបចំឡើងជា៧ ជំពូកដែលចែងអំពីទិដ្ឋភាពផ្សេងៗគ្នាប៉ុន្តែមានភាពប្រទាក់ក្រឡាគ្នា៕ អត្ថបទ៖ គង់ វណ្ណៈ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation