ថវិកាជាតិឆ្នាំ២០១៩ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់នូវសមិទ្ធផល និងបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី៦ខែ វិច្ឆិកានេះ ធ្វើសិក្ខាខាសាលាស្តីពី"ការ ឈ្វេងយល់អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក្រោមអធិប តីភាពសម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិ។

នៅក្នុងឱកាសសិក្ខាសាលានោះដែរឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា មានប្រសាសន៍លើកឡើងថា៖សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានតាក់តែងឡើងក្នុងទិសដៅធានាដល់ការកំណែទម្រង់ ព្រមទាំងតម្រង់ និងតម្រឹមគោលដៅនៃកំណែទម្រង់ស្របទៅ តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងការសម្រេច ឲ្យបានគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាពនៃការងារ។

ឯកឧត្តមប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា បានពន្យល់ថាសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង តាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍បន្តថា ដើម្បីឲ្យមានធាតុចូលគ្រប់ជ្រុងជ្រោយ រដ្ឋសភាបានរៀបចំសិក្ខាសាលា ដើម្បីឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ឲ្យមានជីវភាពរស់ នៅកាន់តែប្រសើឡើង។

នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍បញ្ជាក់ថា ថវិកាជាតិ ឆ្នាំ ២០១៩ត្រូវបានគិតគូរនិងរៀបចំឡើងដើម្បីទ្រទ្រង់នូវសមិទ្ធផលនានាដែលរាជ រដ្ឋាភិបាលសម្រេចបានដោយ លំបាកនៅក្នុងនីតិកាលមុនៗក៏ដូច ជាអាទិភាពគោលនយោបាយសំខាន់ៗនិងវិធានការកែទម្រង់ជាក់ស្តែងនឹងត្រូវអនុវត្តនៅ ឆ្នាំ២០១៩ ព្រមទាំងផ្តល់ការឆ្លើយតបទៅនឹងបរិការថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌ ផ្ទៃក្នុងប្រទេស ទាំងក្របខ័ណ្ឌ តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឲ្យបានជាអតិបរមានូវគោលដៅ យុទ្ធសាស្ត្រទាំង៤ ដូចមានចែងក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ដើម្បីកំណើន ,ការងារ,សមធម៌,នុងប្រសិទ្ធភាព,ក៏ដូចជាផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព ៤យ៉ាង គឺ មនុស្ស, ផ្លូវ ,ភ្លើងនិងទឹកព្រម ទាំងកិច្ចការមួយចំនួនទៀតដែលឆ្លើយតបនឹងត្រូវការអភិវឌ្ឍកម្ពុជា នៅដំណាក់កាលថ្មី។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន មានប្រសាសន៍លើកឡើងថា,ថវិកាជាតិឆ្នាំ២០១៩ ត្រូវបានគិតគូរដោះស្រាយនិងត្រូវបា នវិភាជន៌សម្រាប់វិស័យអាទិភាព នៃគោលនយោបាយសំខាន់ៗ ជាសារវ័ន្ត។

សម្តេចបន្តថា ថវិកាឆ្នាំ២០១៩គឺជាឧបករណ៍គោល នយោបាយរបស់រាជរដ្ឋាភិបាល ប្រកប ដោយប្រសិទ្ធភាព នុងស័ក្តិសិទ្ធិភាព ក្នុងការថែរក្សាការពារ និងពង្រឹងបន្ថែម នូវសមិទ្ធផល ដ៏ធំធេង ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះរឹងមាំ សម្រាប់ការអភិវឌ្ឍតទៅមុខទៅទៀត។

សូមបញ្ជាក់ថាសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៩មាន៦ជំពូក និង១៣ មាត្រា។ ដោយធានារក្សាបាននៅកំណើនម៉ាក្រូសេដ្ឋកិច្ចរង្វង់៧% ដែលមានលក្ខណៈល្អប្រសើរដល់ការ បង្កើនប្រាក់បៀវត្សរ៍ជូនមន្ត្រី រាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕(អត្ថបទ៖វងសុភ័ក្ត្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation