រថយន្តដាច់ហ្វ្រាំងបុករះរង្វង់មូលខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ០៣ កញ្ចប់តូច
| ព័ត៌មានជាតិ
SHARE


(កំពង់ចាម) ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ នា វេលាម៉ោង ៦និង៣០នាទីល្ងាច នៅបរិវេណរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរមួយដែលបង្ករដោយរថយន្តដឹកដំឡូងមីមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ស្លាកលេខ: ព្រះសីហនុ 3A.3812 បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកចុះពីលើស្ពានពីកើតទៅលិច) និង រថយន្ត ម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ 30ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) និង ម៉ូតូម៉ាក:ហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខ: ស្ទឹងត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ 26ឆ្នាំនៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រីអាយុ 24ឆ្នាំនៅភូមិ ឃុំជាមួយគ្នា (របួសស្រាល) និងម៉ូតូម៉ាក:ហុងដាសេ125ពណ៌ខ្មៅស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ24ឆ្នាំ​នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម (គ្មានរបួស)។


បណ្តាលអោយរបួសមនុស្ស 02នាក់ស្រី (ធ្ងន់01នាក់) និងខូចខាតរថយន្ត 2 គ្រឿង កំរិតធ្ងន់ និងខូចខាតម៉តូ 2គ្រឿង (ធ្ងន់01)។

របាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលអោយគ្រោះថ្នាក់រថយន្តត ហ៊ិនដាយ បើកចុះពីលើស្ពាន ដាច់ហ្វាំង ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត ហ៊ិនដាយ និងបានប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ០៣ កញ្ចប់តូច ក្នុងរថយន្តទៀតផង ដែល បច្ចុប្បន្នយើងកំពុង បន្តចងក្រងសុំណុំរឿងតាមនីតិវិធី៕



Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation