ប៉ូលិសប៉េរូបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមសកម្មជនដែលធ្វើការតវ៉ាប្រឆាំងប្រពៃណីកីឡាចាក់គោ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉េរូ៖ ប៉ូលិសនៅក្នុងទីក្រុង Lima រដ្ឋធានីកណ្តាលរបស់ប្រទេសប៉េរូ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកលើសកម្មជនរាប់រយនាក់ ដែលតវ៉ាប្រឆាំងកីឡាចាក់គោ ក្នុងអំឡុងពេលនៃពិធីបុណ្យចាក់គោប្រចាំឆ្នាំ ដែលជាបុណ្យប្រពៃណីដ៏ធំរបស់ប្រទេសមួយនេះ។

កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាបានឱ្យដឹងថា ខ្លួនសូមជំទាស់ចំពោះការចាត់ទុកកីឡាចាក់គោគឺជារឿងស្របច្បាប់នោះ ដោយពួកគេចាត់ទុកថា កីឡាប្រពៃណីបុរាណមួយនេះគឺជាវប្បធម៌នៃទារុណកម្ម។

នៅប្រទេសប៉េរូមានមានរៀបចំកីឡាចាក់គោប្រមាណ ៥០០ទីតាំងក្នុងមួយឆ្នាំ ដែលជាចំនួនដ៏ច្រើនជាងគេ បើធៀបនឹងបណ្តា ប្រទេសនានានៅតំបន់អាមេរិចឡាទីន ជាពិសេសនៅពហុកីឡាដ្ឋាន Plaza de Acho នៅក្នុងទីក្រុង Lima ដែលមានអាយុកាល ២៥០ឆ្នាំមកហើយនោះ គឺជាទីតាំងលេងនិងទស្សនាកីឡាចាក់គោនេះ ចាស់ជាងគេបំផុតនៅតំបន់អាមេរិកឡាទីន។
ក្រុមសកម្មជនដែលស្រលាញ់សត្វក្នុងប្រទេសប៉េរូ បាននាំគ្នា ធ្វើបាតុកម្មអស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក្នុងគោលដៅជំរុញឱ្យរដ្ឋាភិបាលប៉េរូ ដាក់កំហិតលើកីឡាប្រភេទ ទៅជាកីឡាដែលមិនស្របច្បាប់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation