បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី នឹងដាក់សម្ពោធមុនពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្រ្តីសាលារាជធានីភ្នំពេញ ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន៨០%។ បង្គន់សាធារណៈនេះ មានបន្ទប់ស្ត្រីចំនួន១០ បន្ទប់ទឹកបុរសចំនួន ១០ កន្ថោរនោមចំនួន ១០ និងបន្ទប់ជនពិការចំនួន១។

ការដ្ឋាននេះ នឹងខិតខំបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា និងត្រៀមដាក់អោយប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

សូមជំរាបថា សួនច្បារព្រះនាងប្រាជ្ញាបារមីនេះ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation