អាជ្ញាធរខេត្តត្បូងឃ្មុំ អំពាវនាវឲ្យពលរដ្ឋ គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែក ឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យចុះមកកម្រិតទាបបំផុត​
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អ្នក ប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែក ឈានឆ្ពោះទៅ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យចុះមកកម្រិត ទាបបំផុត។

លោកថ្លែងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ នៅឃុំដារ ក្នុងស្រុកមេមត់ ដោយមានអ្នក ចូលរួមប្រមាណជាង៥០០នាក់ ដែលរៀបចំដោយមន្ទីរសាធារណៈការ និងដឹក ជញ្ជូនខេត្តត្បូងឃ្មុំ និងចូលរួមឧបត្ថម្ភជាមួកសុវត្ថិភាព ដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតេ(Forte) ផងដែរ ។

លោកហាក់ សុខមករា លើកឡើងថា យើងត្រូវរួមគ្នាអនុវត្តទិសស្លោក ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍ ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច មួកសុវត្ថិ ភាពមួយ ការពារជីវិតម្នាក់ និង បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង។ ស្ថានការណ៍ទូទៅនៅកម្ពុជា កាន់តែវិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ស្ថិរភាពសន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានធានាយ៉ាងរឹងម៉ាំការរស់នៅដោយ សុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែល្អប្រសើរបានធ្វើឲ្យកំណើន មធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើងយ៉ាងគំហុក នាប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងនេះ គ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតក្នុងកំណើនមួយគួរឲ្យព្រួយបារម្ភ។

ជាមួយគ្នានោះលោកក៏បានស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តទាំងមូល ត្រូវបង្កើន កិច្ចសហប្រតិបត្តិការអោយបានក្លាំងខ្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ ប្បញ្ញតិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំ។

បើតាមលោក គី វីរិន ប្រធានមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅលើសកលលោក មិនថាតែប្រទេសកម្ពុជានោះទេ ស្តែងឡើងលើកត្តា៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានជំនិះ និងកត្តាផ្លូវ ។


ដូចនេះ ទើបយើងប្រារព្ឋទិវារអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នេះឡើង ដើម្បីពញាក់ស្មារតី ក៍ដូចជាក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យមានការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបថ មកគោរពច្បាប់ចរាចរណ៍ អោយបានម៉ឺងម៉ាត់ រួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ពិសេសក្នុងខេត្តត្បូងឃ្មុំតែម្តង។

នាឳកាសនោះដែរ ក៏មានចែកជូនមួកសុវត្ថិភាពប្រមាណ៣០០មួក ក្នុងនោះ២០០មួក ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតេ(Forte)និងចែកសៀវភៅច្បាប់ចរាចរណ៍ ស្លាកស្ទីកគ័រដល់អ្នកចូលរួម និងនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ នៅលើដងផ្លូវ ទៅតាមជំនឿប្រពៃណីសាសនាផងដែរ៕( អត្ថបទ រូបភាព៖ ជីង សេង ឡុង​ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation