រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំឲ្យអ្នកកាសែតប្រុងប្រយ័ត្ន លើការផ្សាយព័ត៌មានក្លែងបន្លំ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ឋ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅការិយាល័យរបស់លោក កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុនថា ព័ត៌មានក្លែងក្លាយ ឬFake News កំពុងវាយលុកពិភពលោកយើង។


ឯកឧត្តមបន្តថា បញ្ហានេះបានបង្កឲ្យមានគ្រោះថ្នាក់ជាច្រើន នៅក្នុងសង្គមមនុស្ស ហើយ Fake Newsនេះ ច្រើនកើតឡើងនៅ តាបណ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ប្រភពព័ត៌មានក្នុងហ្វេសបុក ដើម្បីផលិតជាព័ត៌មាន។


ឯកឧត្តម បានសំដែងការព្រួយបារម្ភថា យើងពិតជាមានការលំបាក ក្នុងការប្រយុទ្ឋប្រឆាំងក្នុងរឿងនេះ ដោយសារបច្ចេកវិទ្យាតែងតែទៅមុនច្បាប់ជានិច្ច។ ដូច្នេះ យើងមានការលំបាក នៅក្នុងរឿងនេះដោយហេតុថា បណ្តាញសង្គមជាប្រភេទការផ្សព្វផ្សាយ ស៊ីកាកល្អិត ប៉ុន្តែនៅពេលដែលបានការគាំទ្រច្រើន ក៏បានស៊ីលុយធំបាន ដូចជានៅពេលចំនួនlikeច្រើនk ហើយពេលខ្លះត្រូវបានម្ចាស់ភោជនីដ្ឋាន ឲ្យម្ចាស់ហ្វេសបុកនោះ ទៅបរិភោគអាហារមិនគិតលុយ គ្រាន់តែឲ្យសុំផ្សព្វផ្សាយ ក្នុងហ្វេសបុកនោះតែប៉ុណ្ណោះ ព្រោះមានគេមើលច្រើន។


ឯកឧត្តមបញ្ជាក់ថា នៅពេលដែលអ្នកទាំងអស់ ទៅជាអ្នកសារព័ត៌មានអាជីព កាន់តែត្រូវប្រុងប្រយ័ត្នរឿងផ្សព្វផ្សាយព័ត៌មានត្រូវធ្វើយ៉ាងណាពិនិត្យពិចៃ ឲ្យបានច្បាស់លាស់ ហើយពេលមិនច្បាស់ បែរជាយើងជាអ្នកជួយផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទៅវិញ។


សូមបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ការពិភាក្សាក្នុងការប្រយទ្ឋប្រឆាំងព័ត៌មានក្លែងបន្លំ បានកើតមានឡើង ជាច្រើនកន្លែងនៅលើពិភពលោក ដូចជានៅប្រទេសថៃ វៀតណាម កម្ពុជា និងឡាវជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation