រថយន្តនិងរឺម៉កកង់បីជាច្រើនគ្រឿងបានឆេះខ្ទេចដោយសារ អគ្គីភ័យដែលចេញពីកន្លែងលក់សាំង ជាប់របងមន្ទីរប្រៃសណីយ៍ខេត្ត ព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកើតបានកើតឡើង នៅតូបលក់ប្រេង អ៊ីច្រិប ជាប់របងមន្ទីរប្រៃសណីយ៍កម្ពុជា សាខាផ្សារលើ ក្រុងព្រសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
បើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថា ករណីអគ្គីភ័យបាន ឆាបឆេះតូបលក់ប្រេង អ៊ី ច្រិប នៅមុខផ្សារលើនេះ ជំហ៊ានដំបូងគឺផ្តើមឆេះតិចៗពីកន្លែងម៉ូតូរឺម៉កកង់បី ចូលចាក់សាំងក៍រាលឆេះ ទ្រុងទ្រាយធំតែម្តង ហើយក្នុងហេតុការណ៍នេះបានឆេះ ម៉ូតូរឺម៉ក ០១គ្រឿង និងរថយន្ត ០៤គ្រឿង ខូចខាតទាំងស្រុង តែសំណាងល្អក្នុងករណីគ្រោះអគ្គីភ័យនេះ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងហេតុការណ៍នោះក៏មានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យរបស់កម្លាំងអាវុធហត្ថក្រុង ខេត្ត កម្លាំងស្នងការ នគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យកំពង់ផែ ជួយសង្គ្រោះពន្លត់នៅកន្លែងកើតហេតុ នៅក្នុងឱកាសនោះ ឯ ឧ យន្ត មីន អភិបាលខេត្តក៍បានចុះទៅត្រួតពិនិត្យដល់ទីតាំងកន្លែងកើតហេតុនិងបានចូលរួមសោកស្តាយជាមួយបងប្អូនដែលជួបគ្រោះ អគ្គីភ័យនេះ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទូទៅនៅពេលចូលចាក់សាំងត្រូវមានការប្រុងប្រយ័ត្ន និងគោរពទៅតាមលក្ខណៈ បច្ចេកទេស។

លោក អៀម សារិន អភិបាលរងក្រុងបានឲ្យដឹងថា ទីតាំងលក់សាំងនេះ កន្លងមកអាជ្ញាធរក្រុងបានចុះណែនាំធ្វើសណ្តាប់ធ្នាប់ ជាច្រើនលើកច្រើនសារ មកហើយមិនឲ្យមានការលក់ដូរសាំង ប៉ុន្តែម្ចាស់ទីតាំងនៅតែមិនស្តាប់ តែចាប់ពីពេលនេះតទៅ ទីតាំងនេះគឺនឹងមិនអនុញ្ញាតិអោយដាក់លក់សាំងទៀតឡើយ ព្រោះជៀសវាងផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចប៉ះពាល់អាយុជីវិតអ្នកដ៍ទៃរឬ ខ្លួនឯងផងដែរ នៅពេលមានហេតុការណ៍កើតឡើង ដូចករណីនៅថ្ងៃនេះស្រាប់៕

អត្ថបទ៖ ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation