គ.ជ.ប នឹងជួបជជែកគ្នាជាមួយភាគីពាក់ពន្ធ័បន្ទាប់បិទបញ្ចប់ការចុះបញ្ជីគណបក្ស នយោបាយ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសនៅថ្ងៃនេះថា ឯ.ឧ មាន សទិ សមាជិក គ.ជ.ប នឹងដឹកនាំកិច្ចប្រជុំជាមួយភាគីដែលពាក់ពន្ធ័នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៦ នៅថ្ងៃទី ១៧ ឧសភា ខាងមុខនេះ។


យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប បញ្ជាក់ថា កិច្ចប្រជុំនេះ នឹងមានការចូលរួម ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ពន្ធ័នានា,តំណាងគណបក្សនយោបាយ,តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ,តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញកថារកូរ៉េប្រចាំនៅគ.ជ.ប រួមនឹងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។


នៅក្នុងកិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្នោះបោះឆ្នោតនិងបញ្ជី បេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៏ជាតិ-អន្តរជាតិ ដែលនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនិតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្តដាខាងមុខនោះ។ជាមួយគ្នានេះ លោកខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនឹងសាធារណៈនៃគ.ជ.ប នឹងសម្របសម្រួល ក៏ដូចជា ឆ្លើយបំភ្លឺទៅនឹងមតិយោបល់ របស់គ្រប់ភាគីពាក់ពន្ធ័ដែលលើកឡើងក្នុងកិច្ចប្រជុំទៀតផង។

សូមជំរាបថា យោងតាមរបាយការណ៍ គ.ជ.ប ក្នុង១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជន ដែលបានចាប់ផ្តើមឡើងកាលពី ថ្ងៃទី ៣០ ខែមេសា ហើយបានបិទបញ្ចប់កាលពីថ្ងៃទី១៤ ឧសភាម្សិលមិញនេះ មានគណបក្សនយោបាយចំនួន២០ បានមកដាក់ ពាក្យនៅគ.ជ.ប ដែលក្នុងចំណោមនោះមាន គណបក្សចំនួន ៤ ត្រូវបានទទួលស្គាល់រួចរាល់ ដោយឡែកគណបក្ស១៦ផ្សេងទៀត កំពុងត្រួតពិនិត្យដោយ គ.ជ.ប ហើយនៅថ្ងៃទី ២១ ខែឧសភា ខាងមុខជាថ្ងៃចុងក្រោយបំផុតដែល គ.ជ.ប នឹងសម្រេចចុង ក្រោយថា តើនឹងមានគណបក្សនយោបាយចំនួនប៉ុន្មានពិតប្រាកដដែលនឹងបានគ.ជ.ប ទទួលស្គាល់ជា ផ្លូវការ ហើយមានសិទ្ធ ចូលរួមប្រកួតក្នុ ងការបោះឆ្នោត នាខែកក្តដាខាងមុខ៕

អត្ថបទ៖អោម ចែតច័ន្ទណារ៉ា រូបភាពឯកសារ

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation