សំណង់ស្ថានីយ៍ប្រេងអត់ច្បាប់មួយដែលកំពុងសង់រំលោភដីចំណីផ្លូវជាតិលេខ៥
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ អ្នកដឹងរឿងបាននិយាយថា សំណង់ស្ថានីយ៍ប្រេងអត់ច្បាប់មួយដែលកំពុងសង់រំលោភដីចំណីផ្លូវជាតិលេខ៥ ប្រហែលជាទប់មិនជាប់ទេ ពីព្រោះគេត្រូវដងត្រូវ
ផ្លែលែគ្នាអស់ទៀតហើយ។

សំណង់ស្ថានីយ៍ប្រេងដែលកំពុងសាងសង់រំលោភដីចំណីផ្លូវជាតិលេខ៥នេះ ស្ថិតនៅត្រង់ PK៨៦+០០ ក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយដក
គម្លាតពីអ័ក្សផ្លូវបានត្រឹមតែ៣៤ម៉ែត្រប៉ុណ្ណោះ ហើយបើ តាមច្បាប់ត្រូវដកគម្លាតពីអ័ក្សផ្លូវ៤៥ម៉ែត្រ។

អ្នកដឹងរឿងបានអោយដឹងថា សំណង់ស្ថានីយ៍ប្រេងមួយនេះមិនមានច្បាប់អនុញ្ញាត្តិឡើយ នេះជាក្បាច់កូនកើតមុនឪ (ធ្វើរួចបានរត់ច្បាប់តាមក្រោយ) ដែលតែងតែកើតឡើងជារើយៗនៅក្នុងខេត្តកំពង់ឆ្នាំង។ ហើយមូលហេតុដែលម្ចាស់សំណង់គេហ៊ានលោតឆ័ត្របែបនេះ ដោយសារតែគេបានត្រូវដងត្រូវផ្លែគ្នាជាមួយមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធររួចរាល់អស់ហើយ។

មន្ត្រីរាជការនិងប្រជាពលរដ្ឋបានសំណូមពរសុំអោយឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធមេត្តជួយមានវិធានការទប់ស្កាត់ផង។ ដោយ ៖ ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation