ទីតាំងឃ្លាំងស្ដុកផលិតផលពីសត្វដែលច្បាប់ហាមឃាត់មួយកន្លែងនៅខាងក្រោយចំណតរថយន្តគីឡូម៉ែត្រលេខ៩
| ព័ត៌មានជាតិ
SHARE

ទីតាំងនោះស្ថិតនៅផ្ទះវិឡាលេខ១៣២ ផ្លូវបេតុង ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាកន្លែងស្ដុកផលិតផលពីសត្វដ៏ធំមួយក្នុងខណ្ឌឬស្សីកែវ មុននិងធ្វើការចែកចាយលក់បន្តទៅអាជីវករផ្សេងទៀតនៅតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ។

តាមសេចក្ដីរាយការមកថា មួយថ្ងៃៗផលិតផលពីសត្វចម្រុះច្រើនមុខរាប់សិបតោន ត្រូវបានម្ចាស់ឃ្លាំងឈ្មោះ ចែទូច និងបុរសឈ្មោះប្រុស ដឹកមកពីប្រទេសវៀណាមនិងប្រទេសថៃ រីឯឯកសារបង់ពន្ធមិនត្រឹមត្រូវ (បង់មិនត្រូវតាមចំនួនពិតក្នុងក្រដាស់ពន្ធមានតែមួយឬពីរមុខ ការពិតយកមកចម្រុះ) ។ ដែលក្នុងនោះប្រភេទសាច់ដែលច្បាប់ហាមឃាត់ក៏គេយកមកចែកចាយលក់បន្តដែរមានដូចជា ជង្គង់មាន់ ជើងមាន់ ក្រញាំមាន់ ចុងស្លាបមាន់ គ្រឿងក្នុងគោ ក្របី ជ្រូក មាន់ ទា ជាដើម ។ ការនេះត្រូវគេសង្ស័យថា ធ្វើទៅបានដោយសារតែការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ច អាជ្ញាធរ ដែលពាក់ព័ន្ធមួយចំនួន ។

បើតាមច្បាប់ ការមិនអនុញាតិអោយនាំចូល ជង្គង់មាន់ ជើងមាន់ ក្រញាំមាន់ ចុងស្លាបមាន់ គ្រឿងក្នុងគោ ក្របី ជ្រូក មាន់ ទា ពីក្រៅប្រទេសមក គឺដោយសារផលិផលពីសត្វទាំងនោះមានសារធាតុដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

ទាក់ទងនិងករណីខាងលើយើងមិនទាន់ទទួលបានការបំភ្លឺពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបាននៅឡើយទេ ព្រោះលោកមិនទាន់ឆ្លើយតបសំនួរដែលក្រុមការងារយើងផ្ញើជូនតាមបណ្ដាញទំនាក់នងសង្គមWhattApps(ឃើញសញ្ញាមើលតែមិនតប)។ …………..?

សូមរំលឹកថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅសមត្ថកិច្ចបានឡោមព័ទ្ធឃ្លាំងស្ដុកនោះម្តងរួចហើយ ។ បន្ទាប់ពីសមត្ថកិច្ចបានចាប់ផលិតផលពីសត្វខូចគុណភាពជាច្រើនតោននៅខាងក្រៅ ហើយបន្តមកដល់ឃ្លាំងឃើញផលិតផលនោះ១កុងតាន័រទៀត នៅទីតាំងខាងលើ ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រោយសមត្ថកិច្ចចម្រុះសហការជាមួយក្រុមត្រួតពិនិត្យសុវត្ថិភាពចំណីអាហារឆែកទៅឃើញថា មានផលិតផលពីសត្វមាន់ មានជើង ជង្គង់ ក្រញ៉ាំ ស្លាប ចុងស្លាបដែលច្បាប់ហាមឃាត់ រាប់តោន នៅក្នុងទូក្លាសេ ។

តាមលោកប្រុស ម្ចាស់ផលិតផលបានប្រាបអ្នកសារព័ត៌មាននៅគ្រានោះថា ផលិតផលពីសត្វនេះមានច្បាប់ត្រឹមត្រូវ នាំមកពីជាង១០ប្រទេស មិនខូចគុណភាពនោះទេ ប៉ុន្តែលោកមិនបានបង្ហាញពីលិខិតអនុញាតច្បាប់និងបង្កាន់ដៃបង់ពន្ធនោះទេ ហើយក៏មិនអោយអ្នកសារព័ត៌មានចូលទៅថតកន្លែងស្ដុក ដូចសមត្ថកិច្ចផងដែរ ៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation