ប្រធានក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យបេះដូងកម្ពុជា អំពាវនាវឲ្យក្រុមគ្រូពេទ្យទាំងអស់ ស្វែងរកការសិក្សា និងវគ្គបណ្តុះបណ្តាលឲ្យបានច្រើន ដើម្បីដើរឲ្យទាន់ការវិវឌ្ឍន៍នៃជំងឺ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំនូវសន្និសីទវេជ្ជសាស្ត្រ ប្រចាំឆ្នាំលើកទី៥ នៃសមាគមរបស់ខ្លួន នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងគោលបំណង ប្រមូលផ្តុំ និងបណ្តុះបណ្តាល ក្រុមគ្រូពេទ្យ និងនិស្សិតវេជ្ជសាស្ត្រ ឲ្យទទួលបានចំណេះដឹងថ្មីៗកាន់តែច្រើន។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ សុខ ជួ ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យបេះដូងកម្ពុជា បានអំពាវនាវ ឲ្យគ្រូពេទ្យទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្កើនចំណេះដឹងរបស់ខ្លួន តាមរយៈការស្វែងរកវគ្គសិក្សា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ឲ្យបានច្រើន ក្នុងន័យដើរឲ្យទាន់បញ្ហាជំងឺ ដែលវិវឌ្ឍន៍ជារៀងរាល់ថ្ងៃ។

នៅក្នុងឱកាសដដែលនោះ, ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃដែរថា គ្រូពេទ្យកម្ពុជាបច្ចុប្បន្ន មានការចាប់អារម្មណ៍ច្រើន ក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា។ ឯកឧត្តមថា កាលពីពេលមុន ក្រុមគ្រូពេទ្យកម្ពុជា បើមិនឲ្យប្រាក់ឧបត្ថម្ភ គឺមិនមកចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលានោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ការចូលរួមវគ្គបណ្តុះបណ្តាលនីមួយៗ តែងតែមានការបង់លុយ ហើយជាមួយគ្នានោះ ចំនួននៃអ្នកចូលរួមក៏មានច្រើនផងដែរ។

ឯកឧត្តម ធា គ្រុយ ក៏បានកោតសរសើផងដែរ ចំពោះសមាគមគ្រូពេទ្យបេះដូងកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់ វិស័យសុខាភិបាលកម្ពុជា ទាំងក្នុងតំបន់និងអន្តរជាតិ។

សូមជម្រាបថា សមាគមគ្រូពេទ្យបេះដូងកម្ពុជា បង្កើតឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា ឲ្យមានសមត្ថភាព និងចំណេះដឹង ស្មើនឹងគ្រូពេទ្យក្នុងតំបន់ និងអន្តរជាតិដោយសមាគមន មានតួនាទី ប្រមូលផ្តុំក្រុមគ្រូពេទ្យ ដើម្បីធ្វើការរៀនសូត្រ ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ឲ្យមានកម្លាំងខ្លាំង សមត្ថភាពខ្ពស់ ដើម្បីអាចឈរបានស្មើគេ នៅលើឆាកអន្តរជាតិ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation