ជំនាញបរិស្ថានចុះណែនាំពលរដ្ឋជឿគេនាំគ្នាទៅទន្ទ្រានដីរដ្ឋ ដែលមានការបំផុសជនឆ្លៀតឱកាស
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ លោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺបានអោយដឹងថា សកម្ម ភាព ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅមូលដ្ឋានស្រុកឱរ៉ាល់ ដែលប៉ុនប៉ងលើកគ្នាទៅចាប់ដីព្រៃ របស់រដ្ឋក្នុងដែន ជម្រក សត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានក្រុមការងារលោករកឃើញថា អាចមានការពាក់ព័ន្ធ និងលោក ប្រាក់ មូល ជាអធិការរងនគរបាលស្រុកឱរ៉ាល់ បច្ចុប្បន្នលោកបានកសាងសំណុំរឿង បញ្ជូន ទៅ ថ្នាក់ លើហើយ។

លោកបានបន្តអោយដឹងថា កន្លងទៅក៏ដូចជាបច្ចុប្បន្នលោក ប្រាក់ មូល បានធ្វើសកម្មភាពទន្ទ្រានយក ដីព្រៃរបស់រដ្ឋនៅតំបន់ខាងលិចទេទឹកពុះ ដោយមានសង់ជារោងគោនិងព័ទ្ធរបងដោយខុសច្បាប់ ទោះ ជា មានការហាមឃាត់ណែនាំពីខាងជំនាញបរិស្ថានក៏ដោយ ។ ក្រោយមកពេលថ្មីៗនេះក៏មាន សកម្ម ភាព បំផុសពលរដ្ឋជាច្រើនគ្រួសារអោយមកចាប់ដីនៅតំបន់លោកដែលទន្ទ្រានយក។
លោកនាយកដែនជ ម្រករូបនេះថា បច្ចុប្បន្នលោកនិងក្រុមការងារបាន ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ កុំ អោយជឿតាមសម្តីបំផុសរបស់អ្នកណាក្នុងករណីប៉ុនប៉ងចាប់យកដីរដ្ឋនេះព្រោះជារឿងខុសច្បាប់ និងស្បថនៅមុខរូបសំណាក់លោកយាយតេ រឿងដែលមានអ្នកបំផុសថា លោកមានដីនៅចំនុចដែល ប្រជាពលរដ្ឋប៉ុនប៉ងមកចាប់យកនេះ ។

លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិនិងការពារ សិទ្ធិពលរដ្ឋ បានអោយដឹងថា កន្លងទៅក្រុមការងារលោកបានរកឃើញថា លោក ប្រាក់ មូល អធិការ រង ស្រុកឱរ៉ាល់ បានទន្ទ្រានយកដីនៅតំបន់ការពារ មានខ្លះប្រើជារូបភាពប្រជាពលរដ្ឋជាខែល ហើយ ធ្វើ លិខិតទិញលក់រាប់ពាន់ហិតា ដែលកន្លងទៅលោកបានធ្វើលិខិតទៅឯកឧត្ដមអភិបាលខេត្ត អោយ ធ្វើ បច្ចុប្បន្នភាពលើដីទិញលក់ទាំងនោះ ហើយក៏រកឃើញដូចនេះមែន និងបានចេញលិខិតដកទុក ជាសម្បត្តិរដ្ឋទៀតផង នៅតែ ការចុះអនុវត្តន៍ប៉ុណ្ណោះ ។ សម្រាប់ករណីខាងលើជាករណីថ្មីមួយទៀត ដែល លោក ប្រាក់ មូល កំពុងតែ ជាប់ពាក់ព័ន្ធក្នុងនាមលោកជាមន្ត្រីយុត្តិធម៌ក្នុងមូលដ្ឋានស្រុក ។

លោកប្រធានអង្គការក៏បានទទូចសុំដល់អាជ្ញាធរនិងជំនាញថ្នាក់លើ ជួយពិនិត្យលើករណីនេះ និងបញ្ឍប់ជាបន្ទាន់ការផ្ដល់សិទ្ធកាន់កាប់ដោយមិនបានស៊ើបអង្កេតដល់ឬសគល់ពិតប្រាកដ ឬក៏មានការឃុបឃិតគ្នាជាដើម ដើម្បីការពារដីព្រៃដែលសេសសល់រក្សារជាសម្បត្តិរួម ។

ទាក់ទងនិងការលើកឡើងនេះយើងមិនទាន់អាចសុំការបំភ្លឺពីលោក ប្រាក់ មូល អធិការរងស្រុកឱរ៉ាល់ បាននៅឡើយ ។ យើងខ្ញុំរងចាំការបំភ្លឺ

គួររំលឹកថា ករណីបែបនេះកើតច្រើននៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ដែលកន្លងទៅ ក៏ដូចជាបច្ចុប្បន្នការទន្ទ្រានក្រោមរូបភាពប្រជាពលរដ្ឋពីឈ្មួញអ្នកមានប្រាក់ ដែលពីមួយថ្ងៃទៅមួយថ្ងៃ គម្របដីព្រៃកាន់តែហិនហោចទៅៗ ៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation