ស្ថានភាពគ្រោះថ្នាក់ចរាចរណ៏ក្នុងរយៈពេល១៥ថ្ងៃខែឧសភាឆ្នាំ២០១៨ បង្ហាញពីភាពថយចុះគួរកត់សម្គាល់បើធៀបនឹងខែមុន - CNC News
ស្ថានភាពគ្រោះថ្នាក់ចរាចរណ៏ក្នុងរយៈពេល១៥ថ្ងៃខែឧសភាឆ្នាំ២០១៨ បង្ហាញពីភាពថយចុះគួរកត់សម្គាល់បើធៀបនឹងខែមុន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ របាយការណ៏ពីនាយកដ្ឋាននគរបាលចរាចរណ៏និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគបាលជាតិបានបង្ហាញ ថា រយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៨ មានគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោកកើតឡើង នៅទូទាំងប្រទេសចំនួន ១២៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៦៨នាក់ និងរបួសធ្ងន់ស្រាល ១៦៩នាក់ ។


យោងតាមរបាយការណ៏ដដែលនេះ បើយើងប្រៀបធៀបក្នុងរយៈពេលដូចគ្នាជាមួយខែមេសានោះ បង្ហាញថា ឧសភា មេសា ភាគរយ ចំនួនគ្រោះថ្នាក់ ១២៤លើក ចំនួនគ្រោះថ្នាក់ ១៧១លើក ថយ៤៧លើក ស្មើនឹង២៧% ចំនួនអ្នកស្លាប់ ៦៨នាក់ ចំនួនអ្នកស្លាប់ ៩១នាក់ ថយ២៣នាក់ ស្មើនឹង២៥% ចំនួនអ្នករបួស ១៦៩នាក់ ចំនួនអ្នករបួស ២៦៨នាក់ ថយ៩៩នាក់ នឹង៣៧% ។

ដោយឡែកមូលហេតុចំបងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៏គឺដោយសារការបើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
សម្រាប់ខេត្តក្រុងដែលកើតមានគ្រោះថ្នាក់ចរាចណ៏និងមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេរួមមាន៖
ខេត្តពោធិ៍សាត់, ស្វាយរៀង, កណ្តាល, ភ្នំពេញ ,បន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តព្រះសីហនុ៕

អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា រូបភាពឯកសារ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation