អាជីវករនិងប្រតិបត្តិករ ទទួលបានបទពិសោធន៍ទៅអនុវត្តតាមទីតាំងអាជីវកម្មរបស់ខ្លួន ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសរណ៍
| ព័ត៌មានជាតិ
SHARE

អាជីករនិងប្រតិប្តិករជាច្រើននាក់ត្រូវបានអញ្ជើញចូលរួមសិក្ខាសាលាមួយដែលបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលអញ្ជើញមកលេងកំសាន្តក្នុងព្រឹត្តិការពិធីបុណ្យជាតិផ្សេងៗ ក្នុងទឹកដីខេត្តកោះកុង ជាពិសេសក្នុងពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ នាពាក់កណ្តាលខែធ្នូ ២០១៨ ខាងមុខនេះ។

សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៨ ដោយមានវត្តមានឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ គោលបំណងគឺ ដើម្បពង្រឹងសមត្ថភាព អាជីវករ ប្រតិបត្តិករ អោយខិតខំយកចិត្តទុកដាក់រៀនសូត្រ ទទួលយកបទពិសោធន៍ផ្សេងៗយកទៅអនុវត្តតាមទីតាំងអាជីវកម្មរៀងៗខ្លួន ។

ថ្លែងក្នុងអង្គពិធីបើកសិក្ខា សាលារបស់ ឯកឧត្តម តុប សុភ័ក្ត្រ នាពេលនេះធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ខែធ្នូ ឆ្នាំ២០១៨ នាពេលដ៏ខ្លីខាងមុខនេះនិង ក្នុងគោលបំណងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ផលិតផលនៅតំបន់ឆ្នេរ អោយមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ក្រៅពីតំបន់ប្រាងប្រាសាទហើយនិងអេកូទេសចរណ៍ផ្សេងៗទៀត និងចង់អោយ អាជីវករ ប្រត្តិបត្តិករ ក្នុងខេត្តកោះកុង បានជ្រាបច្បាស់ពីរបៀបធ្វើសេវាកម្មដូចជាការទទួលបដិសណ្ឋារកិច្ច ការពង្រឹងគុណភាព ម្ហូបអាហារ អនាម័យ បរិស្ថាន ជាដើម ធ្វើយ៉ាងណាអោយមានភាពស្អាតប្រកបដោយទិដ្ឋភាពពណ៌បៃតង  ដែលយើងគ្រប់គ្នាបានដឹងហើយថា កោះកុងគឺជាខេត្តមួយ ដែលនៅជាប់តំបន់ឆ្នេរ ក្នុងចំនោមខេត្តទាំង៤ នៃប្រទេសកម្ពុជា ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាពិសេស ជីវ:ចម្រុះព្រៃកោងកាង ដែលមានទំហំរាប់មុឺនហិកតា ដែលជាជម្រកសត្វសមុទ្រ ហើយឆ្នេរសមុទ្រខេត្តកោះកុង ក៏បានជាប់ជាសមាជិកក្លឹប ឆ្នេរដែលស្រស់ស្អាតមួយលើសាកលលោក ដែលមានប្រសិទ្ធនាមថា តារារះទិសនិរតី។ 

ដោយសារសក្តានុពលទាំងនេះហើយ ទើបធ្វើអោយខេត្តកោះកុង ក្លាយជាខេត្តទេសចរធម្មជាតិ និងមានអេកូទេសចរណ៍ជាច្រើនទៀត អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាកំសាន្ត ពីមួយឆ្នាំ ទៅមួយឆ្នាំ រាប់មុឺននាក់ ។

ក្នុងនោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលើកឡើងទៀតថា សូមអោយបងប្អូន អាជីវករ ប្រតិបត្តិករទាំងអស់ ទទួលយកនូវរាល់ការសំនូមពរ របស់ភ្ញៀវទេសចរណ៍  សូមកុំអោយមានការតម្លើងថ្លៃហួសហេតុ ដែលនាំអោយបាត់បង់ប្រជាប្រិយភាពរបស់ខេត្ត។

ដោយ  ÷ តាំង សុខនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation