ក្រុមឧទ្ទាមអ៊ីអិលអិន (ELN) នៅក្នុងប្រទេសកូឡុំប៊ីប្រកាសបទឈប់បាញ់ទ្វេភាគីសម្រាប់ការបោះឆ្នោតប្រធានាធិបតី
| ព័ត៌មានអន្តរជាតិ
SHARE



កាលពីថ្ងៃច័ន្ទ ក្រុមឧទ្ទាមកងទ័ពរំដោះជាតិ អ៊ីអិលអិន (ELN) នៅក្នុងប្រទេសកូឡុំប៊ីបានប្រកាសបទឈប់បាញ់ទ្វេភាគីសម្រាប់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះដើម្បីជ្រើសរើសអ្នកបន្តតំណែងរបស់ប្រធានាធិបតីលោក វ៉ាន់ ម៉ានុយអែល សានតូស (Juan Manuel Santos) ។


ក្រុមឧទ្ទាមអ៊ីអិលអិន (ELN) បានសរសេរនៅលើគណនីធ្វីតធ័រ (Twitter) ថា គេនឹងផ្អាកសកម្មភាពយោធាចាប់ពីពាក់កណ្តាលយប់ថ្ងៃទី២៥ ខែឧសភា រហូតដល់ពាក់កណ្តាលយប់ថ្ងៃទី២៩ ខែឧសភា ដើម្បីនាំមកនូវលក្ខខណ្ឌអំណោយផលក្នុងការអនុញ្ញាតឲ្យសង្គមកូឡុំប៊ីបង្ហាញខ្លួនរបស់គេ។
ក្រុមនេះបានបន្ថែមថា បន្ទាប់ពីបានប្រកាសបញ្ចប់សកម្មភាពយោធាដើម្បីការបោះឆ្នោត, ពួកគេសង្ឃឹមនឹងទទួលបាននូវជំហរស្រដៀងគ្នាមួយពីគណបក្សនយោបាយផ្សេងៗជាច្រើន និងកងកម្លាំងយោធានៃរបបនេះ។


រដ្ឋាភិបាលរបស់លោក សានតូស បានចូលរួមនៅក្នុងដំណើរការសន្តិភាពជាមួយក្រុមឧទ្ទាមអ៊ីអិលអិន (ELN) ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងការចរចាជុំទី៥នៅក្នុងរដ្ឋធានីឡាវ៉ាហាន ប្រទេសគុយបា។
សូមរំលឹកថា ការចរចាកាលពីមុនបានធ្វើឡើងនៅក្នុងរដ្ឋធានីគីតូ ប្រទេសអេក្វាដ័រ ប៉ុន្តែប្រធានាធិបតីអេក្វាដ័រលោក ឡេនីន ម៉ូរេណូ (Lenin Moreno) បានដកខ្លួនចេញពីការរៀបចំកិច្ចចរចាសន្តិភាពនោះ បន្ទាប់ពីសមាជិកក្រុមឧទ្ទាមហ្វាស់ (FARC) ដែលជាអតីតក្រុមឧទ្ទាមនៅក្នុងប្រទេសកូឡុំប៊ីបានសម្លាប់អ្នកកាសែតជនជាតិអេក្វាដ័រចំនួន៣នាក់កាលពីដើមឆ្នាំនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation