សភាចិន៖ កម្ពុជា គឺជាមិត្តដែកថែប របស់ចិន
| ព័ត៌មានជាតិ
SHARE


នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា បានទទួលជួបសាវនាការជាមួយឯកឧត្តម ចាង ឈុនស៊ាន (Zhang Chun xian)អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស ខណៈដែលឯកឧត្តម បានដឹកនាំគណៈ ប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា ។

បន្ទាប់ពីចប់ជំនួបសាវនាការ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ចាង ឈុនស៊ាន ប្រធានគណៈ ប្រតិភូសភាចិន លើកឡើងថា សម្តេច អគ្គមហាពញា ចក្រីហេង សំរិន គឺជាឥស្សរៈជនជាន់ខ្ពស់ម្នាក់ដែលបាន ចូលរួមចំណែកជម្រុញទំនាក់ទំនងមិត្ត ភាព កម្ពុជា ចិន កាន់តែរឹងមាំ ហើយបានក្លាយ ជា ដៃគូយុទ្ធបសាស្ត្រ។

ឯកឧត្តមចាង ឈុនស៊ាន បញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចនៅកម្ពុជា នាពេល នេះ រួមវំណែកដើម្បីជម្រុញទំនាក់ ទំនងមិត្តភាព កម្ពុជា- ចិនឲ្យកាន់ តែរឹងមាំ ខ្លាំងក្លាថែម ទៀត ជា ពិសេស កិច្ចសហប្រតិ បត្តិការរវាងស្ថាប័ននីតិបញ្ញតិនៃប្រទេសទាំងពីរ។ឯកឧត្តម អនុ ប្រធានសភា ចិន បានបញ្ជាក់ថា; "កម្ពុជា គឺជាមិត្តដែថែប"ជាមួយប្រទេសចិន។

នាឱកាសនោះ សម្តេចហេង សំរិន មានប្រសាសន៍តបថា ទំនាក់ទំនងកម្ពុជា-ចិន ដែលមានភាពគ្រប់ ជ្រុងជ្រោយ និងស៊ីជម្រៅបានផ្តល់ផល ប្រយោជន៍ យ៉ាងច្រើន សម្រាប់ ប្រជាជនទំាងពីរ និងចូលរួមចំ ណែកជាវិជ្ជមាន ដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់។  

សូមជំរាបថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន មកទស្សនៈកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ គណប្រតិភូនេះ បានជួប សម្ដែងការគួរសមជាមួយប្រធានរដ្ឋសភា ជួបសំដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា និងជួបជាមួយសម្តេចតេជោ។


គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជ នចិន ក៏នឹងអញ្ជើញទស្សនាព្រះបរម រាជ វាំង .សារមន្ទីរជាតិនិងប្រាសាទមួយចំនួននៅក្នុងខេត្ត សៀមរាប៕ អត្ថបទ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation