ក្រសួងពាណិជ្ជកម្ម ប្រកាសថា ទំនិញលក្ខណៈមនុស្សធម៌នៅក្នុងស្ថាប័នរដ្ឋ មិនតម្រូវឲ្យបង់កម្រៃសេវាត្រួតពិនិត្យ នៅកាំកុងត្រូល
| ព័ត៌មានជាតិ
SHARE

ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា រាល់ទំនិញ ដែលមាន លក្ខណៈមនុស្សធម៌ ឬ សម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័នរដ្ឋ ពុំមានគោលដៅធ្វើពាណិជ្ជកម្ម មិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ ឬបង់កម្រៃសេវាត្រួតពិនិត្យ នៅអគ្គនាយកដ្ឋានកាំកុងត្រូលឡើយ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បន្ថែមថា ផលិតផលទំនិញទាំងនោះ ត្រូវមានភាពអនុលោមតាម លក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស សុខភាព ផ្នែកច្បាប់ និងបណ្ដាបទប្បញ្ញត្តពាក់ព័ន្ធជាធរមាន។
ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចខិតខំប្រឹងប្រែង កែសម្រួលបែបបទ និងនីតិវិធីការផ្ដល់ សេវាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត ដើម្បីប្រសិទ្ធភាពការងារ កាន់តែប្រសើរដោយឈរលើមូលដ្ឋាន គោលការណ៍នៃកិច្ចសម្រួលពាណិជ្ជកម្ម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation