គ្រួសារក្រីក្រសម្រាលបានកូនភ្លោះប្រុស៣នាក់ ទទួលបានអំណោយពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ កូនភ្លោះប្រុស៣នាក់កើតចេញពីគ្រួសារក្រីក្រស្ថិតនៅក្នុងភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានមកសម្រាលកូននៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមនៅថ្ងៃទី២៦តុលាកន្លងទៅ ត្រូវបានឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេជោហ៊ុន សែន នាំយកអំណោយរបស់សម្តេចតេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមក ប្រគល់ជូន នាថ្ងៃទី០២ ខែលតុលានេះ ដែលរួមមាន ថវិការ៥លានរៀល គ្រឿងឧបភោគបរិភោគ ម្សៅទឹកដោះគោ២កេស ស្ករស៥គីឡូក្រាម ក្រម៉ា២ សារុង២ អង្ករ២០០គីឡូក្រាម។


ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បានបញ្ជាក់ថា ការសម្រាលកូនភ្លោះប្រុស៣នាក់នាពេលនេះ គឺជាចៅរបស់សម្តេចតេជោ ទី៣៣៩ហើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា អំណោយដែលផ្តល់ជូននេះគឺជាអំណោយផ្ទាល់ខ្លួនរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយការផ្តល់ជូននេះគឺផ្តល់ជូនដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សំបុរនោះទេ ឲ្យតែប្រជាពលរដ្ឋណាដែលកើតនិងរស់នៅលើទឹកដីខ្មែរ។


បន្ទាប់ពីទទួលអំណោយទាំងនេះ ឱពុកម្តាយកូនភ្លោះទាំង៣នាក់ក៏បានសំដែងនូវទឹកចិត្តត្រែកអរ និងជូនពរដល់សម្តេចទាំងទ្វេរ អោយមានអាយុវែង និងសុខាភាពល្អ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមការបញ្ជាក់ពីលោកឈ្មោះ គង់ សាខុន អាយុ៤៤ឆ្នាំ និងលោកស្រី ចាន់ រុន អាយុ៣៣ឆ្នាំត្រូវជាឱពុកម្តាយកូនភ្លោះប្រុស ទាំង ៣នាក់នេះបានឲ្យដឹងថាពួកគាត់ទាំងពីរមានទីលំនៅក្នុងភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមក ស្នាក់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមកាលពីថ្ងៃ២៥តុលាកន្លងទៅ។ ហើយពួកគាត់ទាំង២គឺមានមុខរបរធ្វើជាកម្មករសំណង់ កម្មករជាកៅស៊ូ និងធ្វើការងារផ្សេងៗដែលគេត្រូវការ ហើយចំពោះកូនប្រុសភ្លោះទាំង៣នាក់នេះគឺមិនទាន់ដាក់ឈ្មោះនៅឡើយទេ ដែលកូនទី១ និងទី២មានទម្ងន់១,១គីឡូក្រាម និងកូនទី៣មានទម្ងន់,៣គីឡូក្រាម។


បើតាមការបញ្ជាក់ពីម្តាយកូនភ្លោះប្រុសទាំង៣នាក់បានបញ្ជាក់ទៀតថា នេះគឺជាការសម្រាលកូនជាលើកទី៥ ហើយដោយ សម្រាលកូនលើកទី១ លើកទី២ លើកទី៣ បានកូនប្រុស៣នាក់ ប៉ុន្តែដោយសារតែក្នុងគ្រួសារចង់បានកូនស្រី ក៏មានគម្រោង យកទៀត ហើយពេលសម្រាលកូនលើកទី៤ បានភ្លោះប្រុសពីរនាក់ទៀត ប៉ុន្តែ(ស្លាប់មួយ) ហើយនៅក្នុងគ្រួសារគាត់ក៏មិនអស់ចិត្ត ក៏តាមយកកូនស្រីទៀត ដោយសម្រាលកូនជាលើកទី៥នាពេលនេះ គឺទទួលបានកូនភ្លោះប្រុសដល់ទៅ៣ទៀត សរុបទាំងអស់កូនប្រុសចំនួន៨នាក់ឯណោះ ហើយនៅតែមិនទាន់បានកូនស្រីដដែល។


ដោយឡែកបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា មកដល់ពេលនេះក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់តាមដានក្នុងការមើលថែសុខភាព ដល់ទារកទាំង៣នាក់នេះ ហើយចំពោះស្ថានភាពសុខភាពគឺមិនសូវល្អ ដោយពេលខ្លះមានការដកដង្ហើមថប់ៗ៕ អត្ថបទ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation