ក្រុមហ៊ុនខ្មែរ Royal Groupចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរួមគ្នាជាមួយក្រុមហ៊ុនសិង្ហបុរី Hong Lai Huat អភិវឌ្ឍគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកំពស់១២ជាន់នៅខណ្ខទួលគោក
| ព័ត៌មានជាតិ
SHARE

ក្រុមហ៊ុនខ្មែរ Royal Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនសិង្ហបុរី Hong Lai Huat ដើម្បីអភិវឌ្ឍគម្រោងអាគារចម្រុះ ដែលមានអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ស្ថិតក្នុងខណ្ឌដែលកំពុងមានសក្កានុពល គឺខណ្ឌទួលគោករាជធានីភ្នំពេញ។


កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីខាងលើនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៨ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល Royal Group រួមនិងវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុនសិង្ហបុរី Hong Lai Huat។


ការអភិវឌ្ឍគម្រោង អគារចម្រុះថ្មីមួយនេះ មានកំពស់១២ជាន់ ស្ថតិនៅលើផ្ទៃដីទំហំប្រមាណ ៨,២២១ម៉ែត្រការ៉េ ដែលនិងរៀបចំធ្វើការសាងសង់ដោយក្រុមហ៊ុន Hong Lai Huat ជាក្រុមហ៊ុនអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា និងសិង្ហបុរី។


នៅក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីនេះ តំណាងក្រុមហ៊ុនទាំងពីរ គឺ លោក Hanna Mark CFO Royal Group និងលោកRyan Ong អគ្គនាយកនៃក្រុមហ៊ុន Hong Lai Huat បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងវិនិយោគជាមួយ Royal Group ព្រោះក្រុមហ៊ុននេះ ជាក្រុមហ៊ុនខ្លាំង មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយភាពជាដៃគូមួយនេះនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀងវិនិយោគរួមគ្នានេះ ក្រុមហ៊ុន Royal Group ជាម្ចាស់កម្មសិទ្ធិដី ខណៈក្រុមហ៊ុន Hong Lai Huat នឹងធ្វើការរាប់រងទៅលើការចំណាយសំរាប់ការអភិវឌ្ឍន៍ ការសាងសង់ ព្រមទាំងចំណាយប្រតិបត្តិការទាំងអស់ដែលស្មើទៅនឹងផលបូកនៃតម្លៃដីសរុបទៅតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ ក្រុមហ៊ុន Hong Lai Huat ក៏នឹងទទួលខុសត្រូវចំពោះការចំណាយទៅលើប្រតិបត្តិការផ្សេងៗ ដូចជាការរចនា ការសាងសង់ ការផ្សព្វផ្សាយ និងការលក់គម្រោងក្រោយបញ្ចប់ការសាងសង់ផងដែរ៕ អត្ថបទ អៀវ ឈៀងនី រូបភាព អេង សុគន្ធ និង ប៉ូរ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation