លោក តាក់ ជីឡៅ​​ គ្រឿងញៀនជាសត្រូវសង្គម កុំប្រឡិមប្រឡុំប្រយ័ត្នគ្រោះ
| ព័ត៌មានជាតិ
SHARE

នេះជាកាលើកឡើងពីសំណាក់លោក តាក់ ជីឡៅ​ គណៈពង្រឹងមូលដ្ឋានឃុំឆក់ឈើនាង នៃស្រុកអង្គស្នួល គ្រាដែលលោកធ្វើជាអធិបតីភាព​ ក្នុងពិធីបើកបវេសនកាលឆ្នាំ(២០១៨-២០១៩) ។

លោក តាក់ ជីឡៅ​ បានមានប្រសោសន៍ ជម្រុញ និងលើកទឹកចិត្តអោយក្មួយៗទាំងអស់សូមចាប់យកក្តារឆ្នួន ប៊ិច សៀវភៅ និងយកសាលារៀនជាមិត្តសម្លាញ់ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយសូមចាកចេញភាពជាក្មេងទំនើងគ្រប់រូបភាព និងត្រូវចេញអោយឆ្ងាយពីគ្រឿងញៀនដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយកុំចង់ប្រឡិមប្រឡំនិងវាអោយសោះ ព្រោះគ្រឿងញៀនមិនដែលផ្តល់ផលល្អដល់ខ្លួនយើងទេ មានតែទុក្ខទោសដល់ខ្លួន គ្រួសារ និងសង្គម ។

ក្រៅពីសារអប់រំ ជម្រុញ និងលើកទឹកចិត្តអោយខំសិក្សាលោកក៏បានចែកសម្ភារសិក្សា មីកញ្ចប់ និងថវិការមួយចំនួន ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ។ ហើយលោកក៏មានគម្រោងលើកទឹកចិត្តពិសេសដល់សិស្សដែលរៀនពូកែប្រចាំខែ និងទទួលបានប្រាក់លើកទឹកចិត្ត លេខ០១និងទទួលបានថវិការចំនួន៥០០០០៛ លេខ០២ទទួលបាន៣០០០០៛​ និងលេខ០៣ទទួលបានចំនួន២០០០០៛ ។ ហើយបើកូនក្មួយណាចង់រៀនភាសាអង់គ្លេស និងភាសាចិន​ ចាប់ពី៣០នាក់ឡើងទៅ​លោកនិងជួលគ្រូមកបង្រៀន ប្រាក់ខែលោកជាអ្នកចំណាយ ។ ក្នុងនោះតបតាមការស្នើពីលោកគ្រូអ្នកគ្រូ​ សុំចាក់ដីបំពេញបន្ថែមនិងធ្វើរបងប្រវែង៣០ម៉្រែត ក៏និងត្រូវធ្វើជូនតាមសំណើរផងដែរ ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងនៅបរិវេណសាលាអនុវិទ្យាល័យឆក់ឈើនាង ស្ថិតនៅក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ មកពីសាលាបឋមសិក្សានិងអនុវិទ្យាល័យឆក់ឈើនាង សរុបចំនួន១៣៤០នាក់ ៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation