រដ្ឋមន្ត្រីការបរទេស៖ ប្រទេសនូវែលហ្សេឡង់ដល់កម្ពុជា លើវិស័យអភិវឌ្ឍន៍កសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងតុលាការកាត់ក្តីខ្មែរក្រហម
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាកការងារជាមួយលោក TAHA MACPHERSON ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ កាលពីរសៀលម្សិលមិញនេះ ហើយបន្ទាប់ពីចប់ជំនួបពិភាក្សា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសថ្លែងថា ឯកឧត្តមប្រាក់ សុខុន បានអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយឧបត្ថម្ភរបស់ប្រទេសនូវែលហ្សេឡង់ដល់កម្ពុជា លើវិស័យអភិវឌ្ឍន៍កសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងតុលាការកាត់ក្តីខ្មែរក្រហម។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនូវែលហ្សេឡង់ នៅក្នុងក្របខណ្ឌអាស៊ាន។

លោក TAHA MACPHERSON ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ បានប្តេជ្ញាជម្រុញកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌតំបន់ ដើម្បីធ្វើយ៉ាង ណាឲ្យភាពជាដៃគូរយុទ្ធសាស្ត្ររវាងនូវែលហ្សេឡង់ និងកម្ពុជា កាន់តែមានការររីកចំរើនថែមទៀត។ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់អំពីការវិវត្តនៃស្ថានការរបស់កម្ពុជាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ ការវិវត្តជាវិជ្ជមានការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ការដោះលែងអតីតអ្នកនយោ បាយ អ្នកកាសែត ដែលបានប្រព្រឹត្តខុសនិងច្បាប់ និងជាប់ ទោសកន្លងមកនិងការវិវត្តល្អផ្សេងៗទៀតពាក់ព័ន្ធ នយោ បាយនៅកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ទោះបីជាប្រទេសទាំងពីរមានជំហរខុសគ្នាខ្លះ ទាក់ទងនិងស្ថានការនយោបាយ ក៏ប៉ុន្តែកម្ពុជា និងនូវែលហ្សេឡង់ នៅមានផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការធំជាមួយគ្នាផ្សេងទៀត ដូចជាកិច្ចសហប្រតិ បត្តិការក្នុងវិស័យអប់រំ កសិកម្ម ពាណិជ្ជកម្មជាដើម៕ អត្ថបទ៖ វង់ សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation