ព្រឹកនេះ! កម្ពុជា បញ្ជូនកងវិស្វកម្ម ២១៦នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនកងវិស្វកម្ម លេខ៥៩៤ ចំនួន២១៦នាក់ ក្នុងនោះ នារី១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។

ពិធីជូនដំណើរនាព្រឹកនេះ ត្រូវបានអញ្ជើញជាអធិបតីភាព ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន ទទួលបន្ទុក បញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ូលីន តាមេស៊ីស តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា៕ (អត្ថបទ : សន ពិសិដ្ឋ រូបភាព : អេង សុគុណ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation