គម្រោងភ្នំពេញស្អាត រួមចំណែកធ្វើឲ្យមានបរិស្ថានស្អាត លើកកំពស់សោភ័ណភាពទីក្រុង និងទាក់ទាញបានកំណើនទេសចរណ៍ក្នុងរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

គម្រោងភ្នំពេញស្អាត ជាយុទ្ធនាការមួយដែលកំពុងត្រូវបានចូលរួមសហការរវាងក្រសួងពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋនិងឯកជន ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបទ តាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការទុកដាក់ និងគ្រប់គ្រងកាកសំណល់រឹង និងសំរាមឲ្យបានត្រឹមត្រូវ ក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានស្អាត លើកកំពស់សោភ័ណភាពទីក្រុង និងទាក់ទាញបានកំណើនភ្ញៀវទេសចរណ៍ក្នុងរាជធានីភ្នំពេញ។


យុទ្ធនាការភ្នំពេញស្អាតនេះ បានចាប់ផ្តើមបើកដំណើរការជាលើកទី២ នៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។


មន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា គម្រោងភ្នំពេញស្អាត ជាយុទ្ធនាការគ្រប់គ្រងសំរាម ដែលនិងធ្វើក្នុងឆ្នាំបន្តបន្ទាប់ រហូតទាល់តែប្រជាពលរដ្ឋគ្រប់រូបកែទម្លាប់ និងប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពោលគឺលែងមានសំរាមធ្លាក់ដល់ដីនៅរាជធានីភ្នំពេញ ក្រោមពាក្យស្លោករបស់យុទ្ធនាការភ្នំពេញស្អាត សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ។


ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍គាំទ្រទាំងស្រុង ស្តីពីសំរាមមិនធ្លាក់ដីភ្នំពេញកាន់តែប្រពៃ ជាសកម្មភាពគំរូ លើកស្ទួយសោភ័ណភាពទីក្រុង និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជន ក្នុងការគ្រប់គ្រងសំរាម។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមទំាងអស់គ្នា ក្នុងការការពារបរិស្ថាន សោភ័ណភាព និងសុខុមាលភាពប្រកបដោយនិរន្តរភាព។


គួររំលឹកថា គម្រោងភ្នំពេញស្អាត ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆកា ឆ្នាំ២០១៧ មានស្ថានិកចំនួន៦រូប ដែលរួមមានឯកឧត្តមហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ គម្រោងស្អាតនេះ មានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ សាលារាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា រួមនិងស្ថាប័នផ្សេងៗទៀតជាច្រើន ក្នុងគោលបំណងស្អាត គ្មានសំរាមពាសវាលពាសកាល៕( អត្ថបទ អៀវ ឈៀងនី រូបភាព សរ កិត្យា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation