ឆ្នាំ២០២៥ខាងមុខ ពលរដ្ឋកម្ពុជាគ្រប់រូបនៅតាមសហគមន៍ជនបទនឹងមានលទ្ធភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត ទូរទាំងប្រទេសមួយរយភាគរយ
| ព័ត៌មានជាតិ
SHARE

រតនគិរី: លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានថ្លែងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីផ្គត់ផ្គង់ និងលើកកម្ពស់អនាម័យជនបទឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកគោលដៅនៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទនឹងមានលទ្ធភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត មួរយភាគរយនិងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្ដភាព ។


ការថ្លែងដូចនេះរបស់ លោក អៀម អឿន គឺបានធ្វើឡើងនៅក្នុងឱកាសសិក្ខាសាលារៀបចំផែនការសកម្មភាពថ្នាក់ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហ៊ានទី២ ( ២០១៩ - ២០២៣ ) ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរបស់សាលាខេត្តរតនគិរី នាថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨នេះ ។


ថ្លែងក្នុងឱកាសនោះទៀតដែរ លោក អៀម អឿន បានអោយដឹងទៀតថា ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាកម្ពុជា រដ្ឋបាលខេត្តរតនគិរីដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាសេនាធិការ បានបង្កើតផែនការសកម្មភាពថ្នាក់ខេត្តស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្តជំហានទី ១ ( ២០១៤ - ២០១៨ ) ព្រមទាំងបានអនុវត្តន៍ប្រកបដោយជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់ ។


លោកប្រធានមន្ទីររូបនេះ បន្តថា ជាពិសេសដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព ពោលគឺប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អ ការធ្វើទឹកឲ្យមានសុវត្ថិភាពមុនបរិភោគ និងការសម្អាតអនាម័យលំនៅស្ថាន ។


បន្ថែមពីនេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីដដែររូបនេះ បានបញ្ជាក់ថា ជាក់ស្ដែងដើម្បីឲ្យផែនការសកម្មភាពថ្នាក់ខេត្តដែលបានដាក់ចេញ និងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានជោគជ័យ មន្ទីរអភិវឌ្ឍន៍ខេត្ត ក៏ដូចជារដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីសម្រេចលេខ ០២៦/១៨ សសរ ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តរតនគិរីស្ដីពីការបង្កើតក្រុមការងារបច្ចេកទេស ស្ដីពី វិស័យផ្គត់ផ្គង់់ទឹកស្អាត និងអនាម័យជនបទផងដែរ ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation