ប្រទេសឥណ្ឌា បង្ហាញរូបសំណាកដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកនៅក្នុងរដ្ឋ Gujarat
| ព័ត៌មានជាតិ
SHARE

យោងតាមការចុះផ្សាយ ពីសារព័ត៌មាន REUTERS ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានដាក់បង្ហាញរូបសំណាកដែលខ្ពស់ជាងគេ នៅលើពិភពលោក ដោយរូបសំណាកនេះ គឺជាបិតាស្ថាបនិកឥណ្ឌា លោកSardar Vallabhbhai Patel។

ពិធីដាក់បង្ហាញនេះ ធ្វើឡើងនៅក្នុងរដ្ឋ Gujarat កាលពីថ្ងៃទី៣១ ខែតុលា ម្សិលមិញនេះ។

លោក Sardar Patel ត្រូវបានគេស្គាល់ថា ជាបុរសដែលមានសារៈសំខាន់ ក្នុងការធ្វើសមាហរណកម្មរដ្ឋជិត 500 នៅក្នុងសហភាពឥណ្ឌាបន្ទាប់ពីទទួលបានឯករាជ្យ។

រូបសំណាកនេះ មានកម្ពស់ 240 ម៉ែត្រ សាងសងពីដែក និងសំរិទ្ធ ដែលចំណាយទឹកប្រាក់សាងសង់អស់ 420 លានដុល្លារ។ បើធ្វើការប្រៀបធៀប រូបសំណាកនេះ គឺមានទំហំធំពីរដង នៃរូបសំណាកសេរីភាព នៅសហរដ្ឋអាមេរិក។

រូបសំណាកនេះ ក្លាយជារូបចម្លាក់ខ្ពស់បំផុត នៅលើពិភពលោក ដែលខ្ពស់ជាងរូបសំណាកព្រះពុទ្ឋ នៅប្រទេសចិន ដែលមានកំពស់ត្រឹមតែ១៥៣ម៉ែត្រតែប៉ុណ្ណោះ។

រូបសំណាកនេះ ត្រូវបានគេដាក់នៅលើថ្មភ្នំ Vindhyachal និង Satpura ក្បែរទំនប់ Sardar Sarovar នៅលើកោះសាហៃប៊ី ក្នុងទន្លេណាម៉ាដា ប្រទេសឥណ្ឌា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation