បង្គន់សាធារណៈរចនាបទខ្មែរបុរាណនៅសួនច្បារព្រះនាងប្រាជ្ញាបារមីនឹងសាងសង់រួចរាល់មុនពិធីបុណ្យអ៊ំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលសាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ការដ្ឋានសាងសង់ បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន ៨០%។
រដ្ឋបាលសាលរាជធានីភ្នំពេញ អះអាងថា ការដ្ឋាននេះនឹងខិតខំបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា និងត្រៀមដាក់អោយប្រើប្រាស់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
សូមជំរាបថា រដ្ឋបាលសាលរាជធានីភ្នំពេញ បានសាងសង់បង្គន់សាធារណៈថ្មីនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការមកលំហែកំសាន្តនៅសួនច្បារព្រះនាងប្រាជ្ញាបារមី និងតំបន់សួនច្បារច្រាំងទន្លេជ្រោយចង្វារ ជាពិសេស ត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអ៊ំទូកនាពេលដ៏ឆាប់ខាងមុខ។
បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី នេះ មានបន្ទប់ស្ត្រីចំនួន ១០ បន្ទប់ទឹកបុរសចំនួន ១០ កន្ថោរនោមចំនួន ១០ ,បន្ទប់ជនពិការចំនួន ១ និងបំពាក់ទៅដោយគ្រឿងសម្ភារៈបរិក្ខារទំនើប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation