ប្រញាប់ឡើង អ្នកចុះឈ្មោះចូលរៀនបើកបររថយន្តធុនធ្ងន់៥០នាក់ដំបូងទទួលឱកាសពិសេសគឺការបញ្ចុះថ្លៃ៥០%
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្ងៃពុធ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះគឺជាសាលាបង្រៀនបើកបររថយន្តធុនធ្ងន់លើកទីមួយហើយ ដែលបានបើកឱ្យ ដំណើរការ ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ដែលបណ្តាលឱ្យខាតបង់ថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា សាលាបង្រៀនបើកបររថយន្តធុនធំនេះមានលក្ខណៈស្តង់ដារ មានកម្មវិធីសិក្សាច្បាស់លាស់ មានសម្ភារៈបង្រៀនតាមបែបទំនើប មានរថយន្តធុនធ្ងន់សម្រាប់អនុវត្តជាក់ស្ដែង និងមានកម្មវិធី សិក្សាដែលអាចទាញយកមកប្រើប្រាស់តាមទូរសព្ទដៃបានផងដែរ ហើយបង្រៀនបើកបរធុនធ្ងន់នេះ គឺជាគ្រូដែលមានបទពិសោធ៍ ដែលអញ្ជើញមកពីប្រទេសថៃ។


ឯកឧត្ដម ស៊ុន ចាន់ថុល អះអាងថា ដើម្បីអបអរសាទរចំពោះការបើកដំណើរការដំបូងនៃមជ្ឈមណ្ឌលថ្មីនេះ សាលា នឹងបញ្ចុះតម្លៃចំនួន៥០%(១៧៥$) សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន៥០នាក់ ខណៈថ្លៃសិក្សាពេញតម្លៃ៣៥០ដុល្លារ។


ស្របគ្នានឹងបើកឱ្យ ដំណើរការសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ដំបូងបំផុតនៅកម្ពុជានេះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ គោរពច្បាប់ចរាចរណ៍ មិនត្រូវពិសារគ្រឿងស្រវឹង បើកបរថយន្តធុនធ្ងន់ត្រូវមានបណ្ណបើកបរប្រភេទរថយន្តធុនធ្ងន់ ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបរ ពិសេសមិនត្រូវ និយាយទូរសព្ទក្នុងពេលបើកបរឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation