សម្តេចតេជោបង្ហាញរូបថតមួយសន្លឹក បញ្ជាក់ពីភាពខុសគ្នារវាងអតីតកាលនិងពេលបច្ចុប្បន្ន
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនាព្រឹកនេះ បានបង្ហោះរូបថតមួយសន្លឹកនៅលើទំព័រហ្វេសបុក ដែលជារូបសម្តេចបើកបរម៉ូតូជាមួយមនុស្សមួយក្រុម។

សម្តេចតេជោបានបញ្ជាក់ថា «រូប១សន្លឹកនេះបានរំលឹកអំពីអតីតកាលនៃដែលពូតែងតែធ្វើដំណើរទៅតាមបណ្តាខេត្តនានា ដើម្បីចុះជួយបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំនិងតំបន់ដាច់ស្រយាលអោយមានអណ្តូងទឹកស្អាតប្រើប្រាស់ និងមានប្រព័ន្ឋធារាសាស្រ្តនិងប្រឡាយទឹកតូចធំសម្រាប់ពលរដ្ឋធ្វើស្រែចម្ការមានស្រូវអង្ករនិងបន្លែបង្ការទទួលទានគ្រប់គ្រាន់។ » សម្តេចតេជោហ៊ុនសែន បន្តថា ពីមុនយើងមានមធ្យោបាយជាម៉ូតូបែបនេះទើបអាចចុះជួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំបានព្រោះផ្លូវលំបាកដោយសារសង្រ្គាមបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ប៉ុន្តែសព្វថ្ងៃ យើងមានផ្លូវស្ពានល្អៗព្រមទាំងមធ្យោបាយប្រើប្រាស់ច្រើនប្រភេទរួមទាំងរថយន្តទំនើបៗតាំងពីទីក្រុងរហូតដល់តាមបណ្តាខេត្ត ដែលបង្ហាញពីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរឡើង។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា នៅពេលនេះ កូនក្មួយក៏អាចឃើញពូចុះតាមរោងចក្រសហគ្រាសនានាជួបជាមួយក្មួយៗកម្មករ។ ការចុះជួបដោយផ្ទាល់បែបនេះគឺដើម្បីពូមានឱកាសបានស្វែងយល់ពីសុខទុក្ខកូនក្មួយដោយផ្ទាល់ និងរិះរកដំណោះស្រាយល្អៗដើម្បីជួយកូនក្មួយៗអោយមានការយកចិត្តទុកដាក់ពីម្ចាស់រោងចក្រ និងមានការងារធ្វើជាប់លាប់ល្អ មានប្រាក់ខែសមរម្យ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដូចជា ការពិនិត្យនិងព្យាបាលសុខភាពដោយឥតគិតថ្លៃ, រីឯកូនក្មួយកម្មការនីមានផ្ទៃពោះគឺទទួលបានប្រាក់ឩបត្ថម្ភពេលសម្រាលកូន និងបានឈប់សម្រាក៣ខែជាមួយប្រាក់ខែ១២០% ។ ចំពោះប្រាក់ខែក្មួយៗ គឺនឹងតម្លើងជារៀងរាល់ឆ្នំា ហើយក្មួយៗកម្មករទាំងអស់ក៏នឹងទទួលបាននូវប្រាក់រឺត្រែតដូចមន្រ្តីរាជការ។

ជាមួយគ្នានេះ សម្តេចបញ្ជាក់ថា សម្តេចនឹងបន្តចុះជួបជាមួយក្មួយៗកម្មករនៅទូទាំងប្រទេស ដើម្បីថ្លែងអំណគុណដល់អ្នកគាំទ្រមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច ហើយបន្តគាំទ្រនិងបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីថែរក្សាការពារសន្តិភាព និងដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation